អគ្គនាយកកីឡាក អ៊ុក សិទ្ធិជាតិអំពាវនាវដល់ អ្នកហាត់ប្រាស់ដើម្បីសុខភាពមានសណ្ដាប់ធ្នាប់
ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយក និងជាគណៈកម្មការគ្រប់គ្រង
ពហុកីឡដ្ឋានជាតិនាថ្ងៃទី៤ខែសីហាឆ្នាំ២០២០បានដឹកនាំកចិ្ចប្រជុំស្ដីពីការអនុវត្តការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យក្នុងពហុកីឡដ្ឋានជាតិជាមួយសហព័ន្ធកីឡាជាតិទំាង១៩ និងក្រុមហ៊ុនសន្តិសុខ ដើម្បីប្រយុទ្ធប្រឆាំងមេរោគCOVID-19។
ក្នុងឧកាសកិច្ចប្រជុំនេះ លោក អ៊ុក សិទ្ធិជាតិ បានអំពាវនាវដល់កីឡាករ-កីឡាការីនីក្រុមជម្រើសជាតិទំាងឈុតធំ និងថ្នាល បងប្អូនហាត់ប្រាណដើម្បីសុខភាព និងអ្នកធ្វើដំណើរឆ្លងកាត់តាមពហុកីឡដ្ឋានជាតិមិនត្រូវធ្វើដំណើរបញ្ច្រាស់ទិសខុសការកំណត់របស់គណៈកម្មការគ្រប់គ្រងពហុកីឡដ្ឋានជាតិឡើយនះគឺដើម្បីឲ្យជៀសផុតពីគ្រោះថ្នាក់ដល់អ្នកដើរ។
លោកបានបន្តថាសហព័ន្ធកីឡាជាតិស្ថិតក្នុងការប្រមូលផ្តុំចំនួន៣៥សហព័ន្ធត្រូវឲ្យកីឡាករកីឡាការិនីធ្វើការហ្វឹកហាត់(រត់)ផ្លាស់ប្តូរទៅក្នុងទីលានបាល់ទាត់វិញដោយគណៈកម្ម
ការគ្រប់គ្រងពហុកីឡដ្ឋានជាតិមិនអនុញ្ញាតឲ្យបងប្អូនហាត់ប្រាស់ដើម្បីសុខភាពចូលហាត់នៅក្នុងនេះឡើយ។
កីឡាករកីឡាការីនីក្រុមជម្រើសជាតិទំាងឈុតធំនិងថ្នាលបងប្អូនហាត់ប្រាស់ដើម្បីសុខភាពនិងអ្នកធ្វើដំណើរចូលក្នុងពហុកីឡដ្ឋានត្រូវពិនិត្យកម្តៅដើម្បីប្រយុទ្ធប្រឆាំងមេរោគCOVID-19។ នៅក្នុងការអនុញ្ញាតឲ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឲ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំង អស់ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវ និងម៉ឺងមាត់។
ការរក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូទឹកអាល់កុលដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្តៅ ។ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ ហើយទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩។ ក្រសួងអប់រំ យុវជន និងកីឡាសង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយការទទួលខុសត្រូវខ្ពស់៕