មនុស្សស្លាប់ម្នាក់ ដោយរិតកខ្លួនឯង
អធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា ករណីមនុស្សស្លាប់ដោយរិតកខ្លួនឯង (ដោយសារប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន)។ កើតឡើងម៉ោង០៨:៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំនុចដីឡូត៏គ្មានលេខ ក្រោមដើមអំពិលទឹក ផ្លូវបេតុង ចូលវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពឈ្មោះ ខុន សុភក្ត្រ័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ រត់ Pass App ទីលំនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ស្នាក់នៅផ្ទះជួល ភូមិទី៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត បានធ្វើកោសល្យវិច្ច័យ ដោយធ្វើការបូមយកទឹកនោមចេញពីសាកសពចំនួន១០cc យកមកវិភាគ រកឃើញមានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន។
💢💢ព័ត៌មានយោងតាមរបាយការណ៏របស់
ប៉ុស្ត៏នគរបាលរដ្ឋបាលកន្ទោក បានឲ្យដឹង
ថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលា
ម៉ោង ០៩:៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៏ថា មានមនុស្សប្រុសម្នាក់បានបើក Pass App ពណ៏ស ពាក់ស្លាកលេខភ្នំពេញ1HE-7890 ឈប់នៅលើផ្លូវជាតិលេខ៤ មុខតូបលក់សាច់ក្រក រួចសមត្ថកិច្ចយើងបានចុះមកមើល មនុស្សប្រុសនោះក៏រត់ចុះពីលើកង់បី ចូលក្នុងដីឡូត៏បាត់ រួចកំលាំងយើងក៏យកម៉ូតូកង់បីមករក្សាទុកនៅប៉ុស្ត៏ រហូតដល់ម៉ោង២៤:០០នាទី ប្រជាពលរដ្ឋឃើញមនុស្សប្រុសនោះដើរពីទិសខាងជើង ទៅត្បូង តាមបណ្តោយប្រឡាយទឹកចូលទៅវត្តស្ងួនពេជ្រ មានកាន់ថង់ប្លាស្ទិចចងជាប់គ្នាធ្វើជាខ្សែ ស្រែកឡូរឡាតែម្នាក់ឯង ក៏ចូលក្នុងកំប៉ូតព្រៃកន្លែងកើតហេតុដេកនៅទីនោះ រហូតដល់ម៉ោងដឹងកើតហេតុខាងលើ ទើបដឹងថាមនុស្សប្រុសនោះស្លាប់។
សន្និដ្ឋាន៖ ស្លាប់ដោយរិតកខ្លួនឯង (ដោយសារប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន)
សាកសពខាងលើបានប្រគល់ឲ្យប្រពន្ធយកទៅធ្វើបុណ្យនៅស្រុកកំណើត៕