ចាប់បុរសម្នាក់ ករណីអំពើហិង្សា ដោយចេតនាកាប់នឹងកាំបិត ទៅលើជនរងគ្រោះ ម្នាក់
ស្រុកបាទី ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួុយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ អឿន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រហែក ឃុំសូភី ស្រុកបាទី ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាកាប់នឹងកាំបិត ទៅលើជនរងគ្រោះឈ្មោះ ចាង ជីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅ និងធ្វើការនៅរោងចក្រដំណាប់ស្វាយ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសធ្ងន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់ជនសង្ស័យ(ផ្ទះលក់ស្រានិងម្ហូប) បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥៖៤០នាទី ថាមានជនសង្ស័យមួយក្រុមបានព្រួតវាយជនរងគ្រោះនៅចំណុចផ្ទះកើតហេតុខាងលើ។ មូលហេតុុ៖ ទំនាស់ពាក្យសម្តីពេលផឹកស្រា។បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕