ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរដោះស្រាយ បញ្ហាប្រឈម ក្នុងការផ្គូរផ្គងរដូវកូវីដ ១៩រាតត្បាត

94

ភ្នំពេញ៖ការផ្គូរផ្គងប្រដាល់សម្រាប់ការប្រកួតនៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍នានានៅតែជាបញ្ហាក្ដៅគកគុកដដែលដោយ
សារតែអ្នកប្រដាល់ល្អៗ ល្បីៗស្ទើរតែក្លាយជាទំនិញដែលដែលទូរទស្សន៍នានាប្រជែងគ្នាដណ្ដើមដើម្បីផ្គាប់ចិត្តដៃគូឧបត្ថម្ភ ។
វាជារឿងចាស់តែនៅថ្មីរហូតហើយក៏អាចបន្តនៅថ្មីតទៅទៀតដែរ ។ អ្នកប្រដាល់ល្បីៗស្ទើរតែក្លាយជាកម្មសិទ្ធរបស់ទូរទស្សន៍នានា
អញ្ចឹងហើយទើបធ្វើឲ្យទូរទស្សន៍អន់ចិត្តជាមួយអ្នកផ្គូរផ្គង ហើយរាលដាលដល់សហព័ន្ធ ។
ជាមួយនឹងបញ្ហាដដែលៗនេះនៅថ្ងៃទី០៦ ខែសីហា លោកឧត្តមសេនីយ័ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងារផ្គូរផ្គងប្រដាល់គុនខ្មែរនិងពិភាក្សាអំពីបញ្ហាប្រឈមនានាគ្រប់បណ្ដាស្ថានីយ៍ទូរទស្សន៍ប្រចាំឆ្នាំ២០២០ដែលជាដៃគូរបស់សហព័ន្ធនៅសាលប្រជុំក្នុងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទស្តាតចាស់។
ក្នុងកិច្ចប្រជុំខាងលើកនេះក៏មានអ្នកតំណាងស្ថានីយ៍ទូរទស្សន៍មួយចំនួននិងក្រុមគ្រូពេទ្យប្រចាំស្ថានីយ៍ទូរទស្សន៍ដែលជាអ្នកពាក់ព័ន្ធការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជារៀងរាល់សប្ភាហ៍បង្ហាញពីបញ្ហាប្រឈមកន្លងមកនិងរដូវកាលមេរោគCOVID ១៩នេះទៀត
ផង។
ប្រមុខប្រដាល់គុនខ្មែរបានសន្យាព្រមទាំងដាក់កំហិតមិនឲ្យស្ថានីយ៍នានារារាំងកីឡាករមិនឲ្យមកប្រកួតនៅសង្វៀនផ្សេងឡើយ
ចំពោះការផ្គូរផ្គងទៀតសោតក៏ត្រូវកំណត់ពីពេលវេលាច្បាស់លាស់ព្រមទាំងផ្ដល់ដំណឹងដល់គ្នាទៅវិញទៅមកថាតើអ្នកប្រដាល់រូបណាប្រកួត
នៅទីណា ។ជាមួយគ្នានេះសហព័ន្ធបានដាក់បម្រាមមិនឲ្យកីឡាករប្រកួតរាល់អាទិត្យឡើយដើម្បីកុំឲ្យខូចកីឡាករ ។
សូមបញ្ជាក់ថា ថ្មីៗនេះក្រសួងអប់រំ យុវជន នីងកីឡានឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ អនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាម លក្ខខណ្ឌសុវត្ថិភាព ជាពិសេសនោះ ការប្រកួតទាំងនេះ មិនអនុញ្ញាតឲ្យ មានអ្នកទស្សនាឡើយ គឺការប្រកួតបិទទ្វារ។
ការប្រកួតមិនត្រូវឲ្យមានចំនួន កីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវ ឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ ក៏មិនអនុញ្ញាតទស្សនីកជនចូលទស្សនាការប្រកួតឡើយ និងក្រោមស្ថិនការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ ជាប្រចាំតាមការណែនាំ ដោយសហការជាមួយ ក្រសួងសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង