ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថភ្លើងកិនផ្តាច់ខ្លួនមនុស្សដាច់ជា២កំណាត់ ស្លាប់ភ្លាមៗ សង្ស័យរត់ចូលខ្សែរថភ្លើងដើម្បីធ្វើអត្តឃាត

162

ភ្នំពេញ៖ បុរសក្នុងវ័យជិត៤០ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុជាមួយសាច់និងឈាមបានខ្ទាតចេញពីរាងកាយ ក្រោយពីបុរសម្នាក់នេះត្រូវរថភ្លើងកិនផ្តាច់ខ្លួន២កំណាត់ គួរអោយរន្ធត់នោះ។

  ហេតុការណ៍នេះបានបង្កើតអោយមានការភ្ញាក់

ផ្អើលឡើងកាលពីវេលាម៉ោង០២និង៣០នាទី

រសៀល ថ្ងៃពុធ ៥រោច ខែទុធិយសាឍ ឆ្នាំច សំរឹទ្ធស័ក ពុជសករាជ២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   ជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មិនមានមុខរបរពិតប្រាក ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

   ប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុបានប្រាប់

អោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកពីជួបជុំមិត្តផឹកស៊ីដូចជាការហូបបាយថ្ងៃត្រង់ ពេលនោះរថភ្លើងធ្វើដំណើរឆ្លងកាត់ពីកើតទៅលិច  ស្រាប់តែជនរងគ្រោះបានរត់ចូលរថភ្លើងត្រង់ពាក់កណ្តាលរថភ្លើងដោយមិនដឹងមូលហេតុ បណ្តាលអោយរថភ្លើងកិនផ្តាច់ខ្លួនជនរងគ្រោះជា២កំណាត់តែម្តង។

  បើតាមអ្នកបើកបររថភ្លើង តាមរយៈការមើលកាំមេរ៉ាសុវត្ថិភាព ប្រាប់អោយដឹងថា រថភ្លើងមិនបានបុក

មនុស្សដើរស្របឬលើផ្លូវដែកទេ ដោយនៅពេលរថភ្លើងធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែចុចស៊ីផ្លេនិងមានអ្នកបិតបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ គឺជនរងគ្រោះបានរត់មកចូលរថភ្លើងធ្វើអត្តឃាតតែម្តង ។

  ស្របពេលកើតហេតុភ្លាមៗមានពលរដ្ឋចោមរោមមើល ដោយខ្លាចក្រែងមានកូនចៅឬជាសមាជិកក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបានធ្វើសេចក្តីការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធរ ចុះមកត្រួតពិនិត្យ ដើម្បីផ្តល់ដំណឹងនិងស្វែងរកសាច់ញាត្តិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង