រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ និងអ្នកជាសះស្បើយចំនួន ០២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានថា គិតត្រឹមព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២០នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ និងអ្នកជាសះស្បើយចំនួន ០២នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១៧នាក់ ។ អ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ២៤៨នាក់ (ស្រី៤៩នាក់) ។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៣១នាក់៕