ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥

47

កំពង់ឆ្នាំង៖ នៅយប់ថ្ងៃសៅរ៍ ទី០៨​ ខែសីហា​ ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០​នាទី លើកំណាត់ផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ 86-87​ ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក MONING ពណ៌ស​ ពាក់ស្លាកលេខ កំពង់ឆ្នាំង​ 2B-3546 បើកបរដោយឈ្មោះ មាស​ ច័ន្ទដារ៉ា​ ភេទ ប្រុស អាយុ ៣២ ឆ្នាំ​ សញ្ជាតិខែ្មរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងចឹក្សា​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ​បើកបរចេញពីទិសខាងជេីង​ ទៅទិសខាងត្បូង​។

លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តម៉ាក ASIA GRANTO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8833 និងសឺមីរឺុុម៉ក ពណ៌ទឹកប៊ិច​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 4A-0852 ដែលជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន​អក្សរ​ DN (មិនស្គាល់អ្នកបេីកបរ​ និងអាស័យដ្ឋាន​ រត់គេចខ្លួនបាត់) ដែលកំពុងចតឈប់​ នៅជាប់ចិញ្ចេីមផ្លូវ​(មេឃកំពុងភ្លៀង) ពីទិសខាងត្បូង​ ទៅទិសខាងជេីង​ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ ០១ នាក់ប្រុស (អ្នកបើកបររថយន្តម៉ាក​ MONING) ។

មូលហេតុឈប់ចត ដោយគ្មានភ្លេីងបំភ្លឺ​ ឫគ្មានសញ្ញាសម្រាប់ឲ្យយានដទៃបានដឹង​ ។

នៅកន្លែងកើតហេតុ ខូចខាតរថយន្ត​ ០២​ គ្រឿង​ ធ្ងន់​ ០១​ គ្រឿង​ ត្រូវបានចាប់យកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងកំពង់ឆ្នាំង ដេីម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕

បុរសម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកជាមួយរថយន្តធំ នៅលើផ្លូវជាតិលេខ៥

អត្ថបទដែលជាប់ទាក់ទង