ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី ក្រោយភ្លៀងធ្លាក់ខ្លាំងចាប់តាំពីថ្ងៃសៅរ៍ សប្ដាហ៍មុនមកបានកើន ដល់៣០នាក់ហើយ
ប្រទេសកូរ៉េខាងត្បូង– គិតត្រឹមថ្ងៃ៩សីហា២០២០នេះអជ្ញាធរកូរ៉េខាងត្បូងឲ្យបណ្តាញផ្សព្វផ្សាយដឹងថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងបំណាក់ដីក្រោយភ្លៀងធ្លាក់ខ្លាំងចាប់តាំពីថ្ងៃសៅរ៍សប្ដាហ៍មុនមកបានកើនដល់៣០នាក់ហើយនិង០៨នាក់ទៀតបានរងរបួសព្រមទាំងមនុស្ស១២នាក់ទៀតនៅបាត់ខ្លួន។យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ រាយការណ៏ថាមកទល់នឹងពេលនេះធ្លាក់ភ្លៀងយ៉ាងជោគជាំបានបន្តរីកដាលដាលពីភាគកណ្តាលប្រទេសកូរ៉េខាងត្បូងរួមមានទាំងទីក្រុងសេអ៊ូលនិងទីក្រុងធំៗដែលនៅជុំវិញនោះទៅដល់តំបន់ភាគខាងត្បូងប្រទេសបន្ថែមទៀត។
ជាមួយគ្នានេះអាជ្ញាធរកូរ៉េខាងត្បូងឲ្យដឹងថាមានប្រជាជនជិត៦ពាន់នាក់មកពីជាង៣ពាន់គ្រួសារត្រូវបានបង្ខំឲ្យជម្លៀសចេញពីលំនៅដ្ឋានទូទាំងប្រទេសកូរ៉េខាងត្បូងហើយក្នុងចំណោមនោះមានមនុស្សជិត៥ពាន់នាក់ទៀតមិនទាន់អាចត្រឡប់ទៅផ្ទះពួកគេវិញបាននៅឡើយ។
ទន្ទឹមនឹងនេះដែរផ្ទះសម្បែងជម្រកសត្វកន្លែងស្តុកទំនិញនិងរោងចក្រជាដើមក៏ត្រូវបានជន់លិចស្របពេលដែលផ្លូវថ្នល់ផ្លូវដែកស្ពាននិងអាងស្តុកទឹកបានរងការខូចខាតប៉ុន្តែការស្តារឡើងវិញកំពុងធ្វើឡើងជាបន្តបន្ទាប់៕