រថយន្តដឹកដែកដាច់ហ្វ្រាំង បុករះរថយន្ត៦គ្រឿង
ភ្នំពេញ៖ នៅថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង១០នាទីត្រង់ចំណុចកែងផ្លូវលេខ៣៦៣ លើផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត+រថយន្ត+រថយន្ត និងម៉ូតូកង់បីឥណ្ឌា។
រថយន្តម៉ាក FUSO ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ៣D.៥៨០០ បើកបរដោយឈ្មោះ ឃួន ឃាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅផ្ទះភូមិព្រែករំដេង.គ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចកើតហេតុខាងលើរថយន្តបានបែកបំពង់ទុយយោខ្យល់ហ្វ្រាំងជាន់មិនសុីបានរេចង្កូតជ្រុលទៅបុករថយន្ត Land Cruiser ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២AL.៩៦៩៥ បើកបរដោយឈ្មោះកុង ជី ភេទប្រុសអាយុ៣២ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៨E.Oផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ទិសដៅស្របគ្នា(ពីលិចទៅកើត)រួចរថយន្ត FUSO បានរេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកToyota Camry ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ២V.០៩០២ បើកបរដោយឈ្មោះលឹម សុខា ភេទស្រីអាយុ៤៧ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៤៨ ផ្លូវលំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើដំណើរស្របទិសគ្នា(ពីលិចទៅកើត)ហើយរថយន្ត FUSO បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ស្លាខលេខកំពង់ចាម១S.៦៧៦៩ បើកបរដោយឈ្មោះសុខ បូរេន ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរបើកកង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ២០៥ ភូមិដូនមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរស្របទិគ្នា(ពីលិចទៅកើត)។
សម្ភារៈខូចខាតនិងរបួស
រថយន្តខូចខាតស្រាលចំនួន០៣គ្រឿង,ម៉ូតូកង់បីឥណ្ឌាខូចខាតស្រាលចំនួន០១គ្រឿង,គ្មានរងរបួស(មនុស្ស)។
ករណីខាងលើនេះភាគីទាំងអស់បានឯកភាពយល់ព្រមគ្នា ដោយភាគីខាងរថយន្ត FUSO យករថយន្ត Land Cruiser ទៅជួលជុលនៅក្រុមហ៊ុន Toyota ហើយរថយន្ត Toyota Camry យកទៅជួសជុលនៅយានដ្ឋាន រី រិទ្ធ ចំណែកម៉ូតូកង់បីឥណ្ឌាបានទទួលប្រាក់ចំនួន១០០$សំរាប់ជួសជុលការខូចខាត។