ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជន់លិចដោយទឹកភ្លៀង ក្នុងរាជធានីភ្នំពេញ ជាតំបន់ភូមិសាស្ត្រទំនាប លិចទឹករាងជាបាតខ្ទះ

131
ភ្នំពេញ៖មន្ត្រីជំនាញនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញពន្យល់ពីហេតុផលមួយចំនួនបណ្ដាលឱ្យជំនន់ទឹកភ្លៀងជនន់លិចតំបន់មួយចំនួនក្នុងរាជធានីមានដូចជា។១-ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រទំនាបលិចទឹករាងជាបាតខ្ទះ ព័ទ្ឋជុំវិញដោយការគំរាមកំហែងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ព្រមទាំងទទួលទឹកជាប្រចាំពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ចូលរាជធានីភ្នំពេញមុនហូរធ្លាក់ទៅទន្លេ ។ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើអោយទ្វារទឹកនៅតាមទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទចៀសវាងទឹកហូរចូលក្នុងក្រុង ហើយប្រើស្ថានីយ៍បូមទឹកចំនួន ១៤កន្លែងបូមបញ្ចេញក្រៅក្រុង។
២-តំបន់ប្រទេសអាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលរបបទឹកភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០ម ទៅ ២២០០មមក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក។៣-ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ភ្លៀងធ្លាក់ខ្លាំងមានរយៈពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ការដោះស្រាយទឹកមិនអោយលិចទីក្រុងបានក្នុងកម្រិតកំពស់ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរដែរ។
៤-បណ្តាញលូមានទំហំតូច និងមានការខ្វះខាត មិនគ្រប់គ្រាន់។ ផ្លូវក្នុងរាជធានីភ្នំពេញមានប្រវែង ២៤៦០គម បើគិតពីបណ្តាញលូសងខាងផ្លូវត្រូវមានបណ្តាញលូសរុបប្រវែងយ៉ាងតិច ៤៩២០គ.ម ជាក់ស្តែងក្នុងរាជធានីភ្នំពេញមានតែ ៨៨០គ.មប៉ុណ្ណោះ ដែលត្រូវមានការចាំបាច់អភិវឌ្ឍន៍បណ្តាញលូអោយបានច្រើនថែមទៀត និងបង្កើនសមត្ថភាពបូមទឹកឱ្យបានខ្ពស់។
៥-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅដ្ឋានអោយស្របតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋដែលកាន់តែកើនឡើងខ្ពស់ (ពីមុនប្រជាជន ៣សែននាក់ កើនឡើងជិត ៣លាននាក់)បានធ្វើអោយតំបន់ផ្ទៃរងទឹកភ្លៀងតាមទំនាបដែលធ្លាប់ទទួលទឹក និងជ្រាបចូលដីបានបាត់បង់រួមតូចដោយចាក់សាប ចាក់បេតុង ចាក់កៅស៊ូថ្នល់ ហើយទឹកភ្លៀងម្តងៗបង្ហូរត្រង់ទៅបណ្តាញលូតែម្តង៦-កង្វះខាតអណ្តូងលូបង្ហូរទឹកចូល ការលួចបិទភ្ជិតអណ្តូងលូ ការបន្ទាបអណ្តូងលូដើម្បីយានយន្តឡើងចេញចូលផ្ទះ៧-បញ្ហាសំរាមស្ទះកកបាំងផ្លូវទឹកមុខអណ្តូងលូ ការស្ទះសំរាមមុខចម្រុឹងស្ថានីយ៍បូមទឹក និងការចូលសំរាមក្នុងម៉ូទ័របូមទឹក ធ្វើអោយខូចម៉ូទ័រជារឿយៗ។
៨-ការប្រើប្រាស់ទឹកស្អាតក្នុងទីក្រុងកើនឡើងខ្ពស់ ។ប្រជាជនក្នុងទីក្រុងកាន់តែកើន ការប្រើប្រាស់ទឹកស្អាតកាន់តែកើន ធ្វើអោយក្នុងបណ្តាញលូខ្លះពោរពេញដោយទឹកកខ្វក់ ធ្វើអោយកាត់បន្ថយសមត្ថភាពបង្ហូរទឹកភ្លៀងក្នុងបំពង់លូ។
ដោយហេតុដូចបានជំរាបជូនខាងលើ កត្តាជាច្រើននេះរាជធានីភ្នំពេញងាយនឹងប្រឈមបញ្ហាទឹកភ្លៀងលិច ប៉ុន្តែការដោះស្រាយបញ្ហាទឹកលិចប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការកសាងបណ្តាញលូថ្មី ប្រវែង ៤៥០គ.ម ការកសាងស្ថានីយ៍បូមទឹកថ្មីចំនួន ៨កន្លែងដែលបង្កើនសមត្ថភាពបូមទឹក ៣ដង និងការកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៃប្រព័ន្ឋបង្ហូរទឹក បានធ្វើអោយរាជធានីភ្នំពេញទទួលបានលទ្ឋផលល្អប្រសើរ ជាក់ស្តែង:ក-បើភ្លៀងធ្លាក់ក្រោមកំពស់ ៤០ម.មក្នុង១ម៉ោង ភ្នំពេញ មិនរងការលិចទឹកទេ ឬអាចលិចក្នុងកម្រិតស្រាលបើមានបញ្ហាកកស្ទះសំរាម។ខ-បើភ្លៀងធ្លាក់លើសពីកំពស់ ៤០ម.ម ភ្នំពេញនឹងរងការលិចទឹកដូចបណ្តាទីក្រុងលើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ការលិចទឹកនៅពេលបច្ចុប្បន្ននេះ មានរយៈពេលខ្លី បើធៀបនឹងការលិចលង់ប៉ុន្មានឆ្នាំមុន ។
ដោយការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ឋនៃបណ្តាញលូ ទីតាំងដែលធ្លាប់លិចទឹកធ្ងន់ធ្ងរចំនួន ៣២ទីតាំង ត្រូវបានដោះស្រាយការលិចទឹក និងកាត់បន្ថយលិចទឹក តំបន់ខ្លះពីមុនបើភ្លៀងពីពេលរសៀល ស្អែកឡើងធ្លាប់លិចនៅបន្តប្រើរយៈពេលលិច១០ម៉ោង ទៅ៤៨ម៉ោងឯណោះ ប៉ុន្តែបច្ចុប្បន្នអាចលិចត្រឹម ១៥នាទី ឬ ៣០នាទី ឬ១ម៉ោងប៉ុណ្ណោះ ដូចជា:
តំបន់ផ្សារទួលទំពូង ដោះស្រាយបាន ៩០ភាគរយតំបន់មហាវិថី ម៉ៅ សេទុង មុខស្ថានទូតចិន ដោះស្រាយបាន ៩០ភាគរយតំបន់មុខព្រះបរមរាជវាំង និងរដ្ឋសភា បានដោះស្រាយ ៩០ភាគរយតំបន់មហាវិថី ហ្សាដឺហ្គោល ដោះស្រាយបាន ៩០ភាគរយតំបន់មុខវត្តមហាមន្ត្រី ដោះស្រាយបាន ៩០ភាគរយតំបន់ខាងកើតពហុកីឡាជាតិអូឡាំពិក រង្វង់មូលសំពៅមាស ដោះស្រាយបាន ៩០ភាគរយមហាវិថីម៉ៅ សេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដោះស្រាយបាន ៩០ភាគរយផ្លូវ សុខ ហុក ដោះស្រាយបាន ៩០ភាគរយផ្សារចាស់ ដោះស្រាយបាន ៧០ភាគរយ អាចលិចត្រឹម ១៥នាទីទៅ ២០នាទីមហាវិថី កម្ពុជាក្រោម ដោះស្រាយបាន ៧០ភាគរយ អាចលិចត្រឹម ១៥នាទី ទៅ១ម៉ោង។ល។
នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២០ ភ្លៀងធ្លាក់ខ្លាំងមានកំពស់រហូតដល់ ១០៥ម.មក្នុងរយៈពេល២ម៉ោង ធ្វើអោយការទ្រទ្រង់បណ្តាញលូហួសសមត្ថភាពបណ្តាលអោយទឹកលិចនៅស្តុបម៉ុងឌីយ៉ាល់ ២ម៉ោងក្រោយភ្លៀង និងតំបន់បឹងទំពុនផ្នែកខ្លះទឹកលិចរយៈពេលជាង១០ម៉ោង ប៉ុន្តែតំបន់ផ្សេងៗទៀតមិនរងការលិចធ្ងន់ធរទេ ។ កាលពីថ្ងៃទី៨សីហារដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ថ្មីចំនួន ២គ្រឿងនៅស្ថានីយ៍បូមទឹក៕
អត្ថបទដែលជាប់ទាក់ទង