សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចាប់ផ្តើមបណ្តុះបណ្តាល ធនធានមនុស្សពីសាលារៀនចិន និងសាលាភាសាអន្តរជាតិនៅភ្នំពេញ
ភ្នំពេញ៖លោក ដួង ហេង អនុប្រធានទី១ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ក្នុងឳកាសកិច្ចប្រជុំថា តាមការចង្អុលបង្ហាញរបស់លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ ធយើងត្រូវធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុនៅតាមគ្រឹះសិក្សា សាលាចំណេះដឹងទូទៅ ទាំងរដ្ឋ និងឯកជននៅរាជធានីភ្នំពេញដែល ជាដំណាក់ាលទី១របស់សហព័ន្ធ។
លោកអនុប្រធានបានបន្តថា ដំបូងយើងផ្តើមពីសាលារៀនចិន និងសាលាភាសាអន្តរជាតិមួយចំនួនដែលមានទីលានហ្វឹកហាត់សិននេះគឺជាទិសដៅអនុវត្តបន្ត សហព័ន្ធត្រូវស្វែងរកធនធាន ក៏ដូចជាបណ្ដុះកីឡាករ-កីឡាការិនីថ្មីៗសម្រាប់ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
លោក ដួង ហេង បានបន្ថែមទៀតថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ដែលវៀតណាមធ្វើម្ចាស់ផ្ទះនាពេលខាងមុខនេះ។សហព័ន្ធក៏បានឲ្យមានការជ្រើសរើសកីឡាករ-កីឡាការិនីកូនខ្មែរកំពុងរស់នៅក្រៅប្រទេស ដែលមានចំណូលចិត្ត លើកីឡាវាយកូនឃ្លីលើតុនេះផងដែរ៕