បាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់
(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបើយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ថ្លែងប្រាប់បណ្តាញព័ត៌មាននៅមុននេះបន្តិច។
យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅជិតការដ្ឋានសំណង់ ហើយដងសន្ទួចនោះបានបាក់មកសង្កត់ពួកគេតែម្តង៕