ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖សំឡេងចចកលូពីនាយសមុទ្រ

279

ភ្នំពេញ៖ប្រជាជនខ្មែរជាង៨០ភាគរយបានចូលរួមក្នុងការបោះឆ្នោតជាតិនីតិកាលទី៦កាលពីថ្ងៃទី២៩កក្កដាបានបង្ហាញ
ថាពួកគេយល់ពីកាតព្វកិច្ចបស់ខ្លួនក្នុងថានៈជាប្រជាពលរដ្ឋដែលមានប្រទេស ទឹកដី និងនីតិរដ្ឋ ។

​រឿងបោះឲ្យនរណា ឬមិនបោះឲ្យនរណាឬធ្វើឲ្យសន្លឹកឆ្នោយអនុប្បវាទវាជារឿងបញ្ចេញមតិ ។ ភាពជោគជ័យនៃប្រទេសដែលមានប្រជាធិបតេយ្យគឺការចូលរួមបោះឆ្នោតរបស់ប្រជាជន ។ក្រោយពីការបោះឆ្នោតនេះទោះបីលទ្ធផលមិនទាន់ប្រកាសក៏ពិតមែនតែទិដ្ឋភាពនេះបានបង្ហាញពីបរាជ័យនៃជនអគតិមួយចំនួនដែលខិតខំដើរបំផុសប្រជាជនមិនឲ្យចូលរួមបោះឆ្នោត ។

​វាជារឿងអាម៉ាសណាស់ដែលការបំផុសបែបអគតិនេះទទួលបរាជ័យនោះ ។ជាមួយនឹងការបរាជ័យនេះសត្វចចកវង្វេងជាតិទាំងនេះបន្តធ្វើដំណើរ និងសំដែងតួកំសត់ពីកន្លែងមួយទៅកន្លែងមួយដើម្បីបំផ្លាញជាតិនោះគឺដើម្បីប្រាប់ប្រទេសនានាដែលខ្លួនជាអាយ៉ងនោះកុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត ។

​គេនៅចាំថាកាលពីសម័យសង្គ្រាមមានសត្វចចកពីនាយសមុទ្រមួយរូបឈ្មោះដាណារ៉ូរ៉ាបាហ្គ័រខំព្រូសពីក្នុងព្រៃដើម្បីគាំទ្រចចកព្រៃដែលធ្វើសង្គ្រាមប្រឆាំងជាតិសាសន៍ឯង ។ពេលដែលចចកព្រៃទាំងនោះនឿយណាយជាមួយសង្គ្រាមប្រឆាំងជាតិសាសន៍ឯងក៏បបួលគ្នាចូលស្រុកធ្វើឲ្យចចកព្រៃនោះបាត់មុខរហូត ។

​ដាណារ៉ូរ៉ាបាហ្គ័រគឺជាព្រឹទ្ធសមាជិកអាមេរិក ។រឿងអាមេរិកវាគ្រាន់តែជារឿងនិទានសម្រាប់ប្រជាជនខ្មែរតែប៉ុណ្ណោះទេ ។បង្កាត់ភ្លើងសង្គ្រាមនៅស្រុកខ្មែរហើយរត់គេចចេញពីការទទួលខុសត្រូវធ្វើឲ្យប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ ។នេះមិនទាន់មិយាយពីមហន្តរាយដែលអាមេរិកទម្លាក់គ្រាប់បែករាប់ម៉ឺនតោនមកលើកម្ពុជាផង ។

​កម្ពុជាមិនសូវបានទទួលយុត្តិធម៌ប៉ុន្មានទេ ។ដោយសារបាតដៃអាមេរិកប្រជាជនខ្មែរស្លាប់អស់រាប់លាននាក់ហើយពេលនោះគ្មានបរទេសណាលូកដៃមកឈឺឆ្ងាលឡើយ ។ ខុសពីក្រុមបាល់ទាត់ក្មេងថៃដែលជាប់ក្នុងរូងភ្នំថាងលួងនៃខេត្តឈៀងរ៉ៃភាកខាងជើងប្រទេសថៃមនុស្សលើពិភពលោកជាច្រើនលើកគ្នាមកជួយ ។ខ្មែររាប់លាននាក់ដែលរស់ក្នុងរបបប៉ុល ពតដែលរងការកាប់សម្លាប់គ្មានអាណានឹកឃើញសោះ ។

​បើជ្រុលជាមិនបានជួយហើយសូមមេត្តាកុំលូកដៃដ៏កខ្វក់នេះមកកកូរកាយរឿងផទៃក្នុងរបស់កម្ពុជាធ្វើអ្វី ។កម្ពុជាគឺជាប្រទេសឯករាជ្យមានច្បាប់ទម្លាប់ត្រឹមត្រូវហើយអ្វីៗប្រព្រឹត្តិទៅក្រោមច្បាប់ទាំងអស់ ។ទាំងចចកវង្វេងទ្រនំ ទាំងចចកនាយសមុទ្ររឿងរបស់កម្ពុជាគឺប្រជាជនកម្ពុជាជាអ្នកសម្រេច៕

អត្ថបទដែលជាប់ទាក់ទង