ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់មួយមេនាល្ងាចថ្ងៃទី១សីហារយៈពេល ៥៥នាទី កំពស់ទឹកភ្លៀង ៤៦មីលីម៉ែត្រ

195

ភ្នំពេញ៖មន្ត្រីជំនាញបានឱ្យដឹងក្រោយភ្លៀងរាំងថា៖ភ្លៀងធ្លាក់មួយមេនាល្ងាចថ្ងៃទី១សីហារយៈពេល ៥៥នាទី កំពស់ទឹកភ្លៀង ៤៦មីលីម៉ែត្រ
ហើយនៅ គ្រប់ស្ថានីយ៍បូមទឹករដ្ឋបាលរាជធានីភ្នំពេញ បានបង្កើនបូមទឹកបញ្ចេញក្រៅក្រុងជាបន្ទាន់កាត់បន្ថយការលិចង់ដោយជំនន់ទឹកភ្លៀងនេះទានពេលវេលា។
មន្ត្រីជំនាញបន្តថា៖ស្ថានីយ៍បូមទឹកទើបសាងសង់ថ្មីទាំងអស់មានសមត្ថភាពបូមទឹកចេញក្រៅក្រុងកើន ៣ដង ធៀបនឹងសមត្ថភាពស្ថានីយ៍បូមទឹកចាស់ ដែលធ្វើឱ្យទឹកស្រកលឿន ហើយអស់ទឹកត្រឹមម៉ោង ៥និង១៥នាទីល្ងាចថ្ងៃដដែល តំបន់ក្នុងក្រុងទឹកបានស្រកអស់ហើយ។ជាមួយគ្នានោះដែរមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់ពង្រាយរថយន្តបូមទឹកនៅតាមចំណុចសំខាន់ៗអមដោយមន្ត្រីបុកគ្គលឹកអង្គភាពលូទឹកបូមទឹកប្រចាំការជួយកាយសំរាមនិងកាកសំណល់ផ្សេងៗចេញពីមុខអណ្ដូងលូបើកមុខទឹកឱ្យហូលឿនដោយប្រើរថយន្តជួយបូមបន្ថែមផង៕

អត្ថបទដែលជាប់ទាក់ទង