ចាប់ពីថ្ងៃទី១៦-៣១ ខែសីហា តម្លៃសាំងធម្មតា៣.០០០រៀល និងម៉ាស៊ូតតម្លៃ២.៧៥០រៀលក្នុង១លីត្រ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៤ ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣.០០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ២.៧៥០រៀលក្នុង១លីត្រ។
សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងតែប៉ុណ្ណោះ៕
ដោយ៖កូឡាប
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖