ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណឹងល្អ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០២០​ មិនមានករណីឆ្លងកូវីដ-១៩​ទេ និងបានព្យាបាលជាសះស្បេីយចំនួន​ ០៩នាក់​

87

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ​​ ទេ​ និង​ ជាសះស្បេីយចំនួន​ ៩នាក់​​​​។
រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ១៦​ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៧៣នាក់​ដដែល​ ជាសះស្បេីយចំនួន៩នាក់​ (ខ្មែរទាំង​ ៧នាក់​ កាណាដា​ ១នាក់​ និងអាមេរិក​ ១នាក់) ​​​ចំនួនសំរាកនៅពេទ្យ​ថយ ៣៥នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៣៨នាក់​​ និង ស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 79860 ស្មេីនឹង​ 4810 ក្នុង១លាន នាក់៕

 

 

 

អត្ថបទដែលជាប់ទាក់ទង