ជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ពលរដ្ឋនៅស្រុកឯកភ្នំ
បាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរ សេនី យ៍ទោ ប៉ូវ វណ្ណឌី ស្នងការរង ជំនួយការការងារ ព្រហ្មទណ្ឌ និង មានការសម្របសម្រួលលើនី តិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រត្តិបត្តិការប ង្ក្រាប ករណី អំពើ លួច ( យកម៉ូតូ នឹង ទ្រព្យ សម្បត្តិ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១-ឈ្មោះ លី រ៉នី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះ សុវណ្ណ តុលា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ វឿត សូរិយា ហៅ តូយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
-ជនសង្ស័យខាងលើបានធ្វើសកម្មភាព លួចយក ម៉ូតូរបស់ជនរងគ្រោះឈ្មោះ បេង ចាន់ទី ភេទ ស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០ ។
ចំណែកជនសង្ស័យ ឈ្មោះ លី រ៉នី បានធ្វើស កម្មភាពកាត់សោរទ្វារផ្ទះ ចូលយកទ្រព្យសម្បត្តិ ( គ្រែ ) តែម្នាក់ឯង ដែលជារបស់ជនរងគ្រោះឈ្មោះ ហែ រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅ ចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។
*-វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ ស ស៊េរីឆ្នាំ ២០២០ លេខតួ 8158831 លេខម៉ាស៊ីន 8158831 ពាក់ស្លាកលេខ បាត់ដំបង 1AH-7255 ( ជាម៉ូតូរបស់ជនរងគ្រោះ )
– គ្រែ ចំនួន ០២
– តុ បេង ចំនួន ០១
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការក សាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕