ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទីពីរនាឱកាសឈប់សម្រាក ទទួលបានភ្ញៀវទេសចរជាង២៧ម៉ឺននាក់, សៀមរាប និងកំពតមានអ្នកទៅលេងច្រើនជាងគេ

56

(ភ្នំពេញ)៖ ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់
* ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់
* ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់
* ខេត្តកែបមានចំនួន ២៣,២២៩នាក់
* ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់
* ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់
* ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់
* ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង