មនុស្សម្នាក់ស្លាប់និង របួសធ្ងន់ម្នាក់ដោយសារ ដាច់កន្ត្រកជណ្តើរយន្តពីលើអាគារខ្ពស់កំពុងសាងសង់
ភ្នំពេញ៖ មនុស្សម្នាក់ស្លាប់និង របួសធ្ងន់ម្នាក់ដោយសារ ដាច់កន្ត្រកជណ្តើរយន្តពីលើអាគារខ្ពស់កំពុងសាងសង់
សមត្ថកិច្ចបានអោយដឹងថាមានហេតុការណ៍មួយបានកើតឡើងដោយសារតែមានបុរស ២នាក់ដែលជិះជណ្តើរយន្តនៅក្នុងការដ្ឋានអាគារកំពុងសាងសង់បណ្ដាលឲ្យដាច់ធ្លាក់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២០នៅទីតាំងផ្លូវមុនីវង្សកែងផ្លូវលេខ២០០ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះពីរនាក់ដែលម្នាក់ស្លាប់និងម្នាក់របួសធ្ងន់ ទី១ឈ្មោះ អឿន សំអាត ភេទប្រុសអាយុ២០ឆ្នាំម៉ៅ ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់) ទី២ឈ្មោះ រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ (របួសធ្ងន់) ហើយអ្នកទាំងពីរនាក់ស្នាក់នៅភូមិ ព្រៃស្វាយ សង្កាត់ ពង្សសាំង ខណ្ឌព្រែកព្នៅ។
ក្រោយកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកសពត្រូវបានកម្លាំងជំនាញបង្កើតគណៈកម្មការចំរុះធ្វើការពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕