ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩ថ្មី ទេ​ និង​មានជាសះស្បេីយចំនួន​ ៦នាក់ ​​​​

53

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា
ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២០​ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានករណីជាសះស្បេីយចំនួន​ ០៦នាក់ថែមទៀត​ ។

រហូតដល់ម៉ោង​ ០៨និង០០​ ព្រឹក​ ថ្ងៃទី ២១ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៧៣នាក់ដដែល មានជាសះស្បេីយចំនួន​ ៦នាក់ (ខ្មែរទាំងអស់) ​​​ចំនួនសម្រាកនៅពេទ្យនៅសល់ ១៤នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៥៩នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 85247 ស្មេីនឹង​ 5135 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង