ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសខ្លះ ព្យាយាមទទួលបានវ៉ាក់សាំង COVID- 19 រៀងៗខ្លួន ដោយមិនគិតគូពីប្រទេសដទៃនោះ នឹងធ្វើឲ្យស្ថានការណ៍COVID-19 របស់ពិភពលោកកាន់តែធ្ងន់ធ្ងរ

98

(ញូវយ៉ក)៖ ប្រធានអង្គការសុខ ភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus នៅថ្ងៃអង្គារសប្តាហ៍នេះ(ម៉ោងនៅញូវយ៉ក) បានមានប្រសាសន៍ថា ការដែលប្រទេសខ្លះ ព្យាយាមទទួលបានវ៉ាក់សាំង COVID- 19 រៀងៗខ្លួន ដោយមិនគិតគូពីប្រទេសដទៃនោះ នឹងធ្វើឲ្យស្ថានការណ៍COVID-19 របស់ពិភពលោកកាន់តែធ្ងន់ធ្ងរ ។ នេះបើយោងតាមការចេញ ផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសអ្នកមានកាន់តែច្រើនឡើងៗ បានបន្តចុះកុងត្រាបញ្ជាទិញនូវវ៉ាក់សាំង COVID-19 ជាមួយក្រុមហ៊ុនអ្នកផលិតល្បីៗទុក ជាមុនរួចស្រេចទៅហើយ ខណៈពេលដែលពិភពលោកនៅមិនទាន់ទាំងមានថ្នាំព្យាបាល និងវ៉ាក់សាំងប្រឆាំង COVID-19 ផងនោះ។
គួរជម្រាបថា ដើម្បីគ្រប់គ្រង និងបែងចែកវ៉ាក់សាំងCOVID- 19 ឱ្យមានប្រសិទ្ធភាពនិងជាលក្ខណៈសកល អង្គការសុខ ភាពពិភពលោក WHO បានរៀបចំដាក់ចេញនូវយន្តការមួយដែលមានឈ្មោះថា COVAX។ តែទោះជាយ៉ាង ណាគេនៅមិនទាន់ដឹងថា តើ យន្តការនេះ នឹងត្រូវដាក់ឲ្យ ដំណើរការនៅពេលណា និង មានប្រទេស សមាជិកប៉ុន្មាន ចូលរួមនោះទេ។

អត្ថបទដែលជាប់ទាក់ទង