ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃនេះ មិនមានករណីព្យាបាលជាសះស្បើយ និង មិនរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ

60

 

ភ្នំពេញ៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ និង មិនរកឃើញករណីអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

ថ្ងៃនេះយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ​​ ទេ​ និង​ មិនមានជាសះស្បេីយផងដែរ ​​​​។
រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២៣ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ​ ដូច្នេះចំនួនសរុប​ ២៧៣នាក់ដដែល មានជាសះស្បេីយគ្មាន​ ចំនួនសំរាកនៅពេទ្យ​នៅសល់ ១០នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ២៦៣នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 87726 ស្មេីនឹង​ 5284 ក្នុង១លាន នាក់
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

អត្ថបទដែលជាប់ទាក់ទង