ចាប់ជនដៃដល់វាយសម្លាប់ស្រ្តីម្នាក់ ហើយទម្លាក់ចូលប្រឡាយទឹកនៅស្រុកបាភ្នំ
ព្រៃវែង ៖ កម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
នៅថ្ងៃទី22 សីហា 2020 វេលាម៉ោង 20នឹង00នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅវាយសម្លាប់នារីម្នាក់រួចយកសពទម្លាក់ចូលក្នុងប្រឡាយទឹកដើម្បីបំបិតភស្តុតាង។
ដោយមានការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរស្នងការ នគរបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី និង លោក វរសេនីយ៍ឯក នៅ ហាច ស្នងការរង នគរបាលខេត្តព្រៃវែងបានដឹកនាំផ្ទាល់ក្នុងការស្រាជ្រាវបង្រ្កាប ករណី ឃាតកម្ម លេីស្រ្តីម្នាក់នៅចំណុចប្រឡាយទឹក ភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ កាលពីថ្ងៃទី១៩ សីហា ២០២០ វេលាម៉ោង១៩និង៣០នាទី ។
ដោយមានកម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
នៅថ្ងៃទី22 សីហា 2020 វេលាម៉ោង 20នឹង00នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ អ៉ីម រ័ត្ន ហៅឆ្អឹង ភេទប្រុស អាយុ 20 ឆ្នាំភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ។ ឃាត់ខ្លួននៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំ ខណ្ទដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាភ្នំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៧នឹង៣០ នៅចំណុចប្រឡាយទឹកស្ថិតភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង សាកសពស្ត្រីម្នាក់ត្រូបានប្រទះឃើញនៅប្រឡាយទឹក មានលក្ខណៈស្អុយរលួយ ដែលគេសង្ស័យថាជាអំពើឃាតកម្ម ដោយមានស្នាមរបួសចំនួន ៣ កន្លែង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង មកដឹកជនរងគ្រោះចេញពីផ្ទះ ហើយក៏បាត់ដំណឹងសូន្យឈឹង។
សពជនរងគ្រោះឈ្មោះ ឌឹម ផង់ អាយុ២៦ ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី រស់នៅភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមបណ្ដឹង របស់ឈ្មោះ អ៊ឹម ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ជាម្ដាយជនរងគ្រោះ បានប្ដឹងសមត្ថកិច្ចថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៩និង៣០នាទី ឈ្មោះ អ៊ឹម រ័ត្ន ហៅឆ្អឹង ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ និងបក្ខពួកពីរនាក់ទៀតបានឌុបជនរងគ្រោះ ជាមួយនឹងម៉ូតូមួយគ្រឿង ឆ្ពោះទៅទិសខាងកើត ហើយស្ត្រីជាម្តាយបានតាមរកជនរងគ្រោះ តែរកមិនឃើញ លុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ប្រទះឃើញសាកសពក្នុងប្រឡាយទឹក ។
សមត្ថកិច្ចជំនាញកោសល្យវិច័យ និងគ្រូពេទ្យបានពិនិត្យសាកសព ឃើញមានស្នាមរបួស ចំនួន កន្លែង ៖ ១-ក្រោមភ្នែកខាងស្ដាំ ២-ចំកញ្ចប់មាត់ ៣-ចំច្រមុះ។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ ករណីនេះសមត្ថកិច្ចបានកំណត់បានមុខសញ្ញា៕