មន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ ម្នាក់បើករថយន្ត តូយូតា ព្រូសមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តកាមរីបាឡែនបុកពេញទំហឹង
ភ្នំពេញ: បុរសម្នាក់ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់ ២ បើករថយន្តតូយូតា ព្រូសមួយគ្រឿងឆ្លងផ្លូវត្រូវបានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខបុកចំហៀងខាងមុខពេញកំហឹងបណ្ដាលឲ្យចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងតូបដែកសម្រាប់ដាក់លក់មួកសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២កែងនឹងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ បើករថយន្ត តូយូតា ព្រូសពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AZ-0998ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ១៨២ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩២ទិសដៅពីកើតទៅលិច ជ្រុលទៅបុករថយន្តតូយូតា ព្រូស ចំហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្ដររចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងតូបដែកសម្លាប់ដាក់លក់មួកសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងនឹងដាច់កាឡេទៅមុខលែងរួច។
ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុម្ចាស់រថយន្តបានទំនាក់ទំនងហៅរថយន្តស្ទូចស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បណ្ដោះអាសន្ន។ចំណែកសម្ភារៈខូចខាតផ្ទះប្រជាពលរដ្ឋម្ចាស់រថយន្តនិងធ្វើការដោះស្រាយគ្នានៅពីក្រោយ៕