ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​២​របួស​៥​នាក់ ក្រ​ទ្បា​ប់​រថយន្ត​ធ្លាក់​ផ្លូវ ពេល​នាំ​គ្រួសារ​ដើរលេង​ពី​ព្រះវិហារ​មក​គូលែន

66

 

​ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់​មនុស្ស ២​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​មនុស្ស ៥​នាក់ ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នៅ​ខេត្តព្រះវិហារ ពេល​នាំ​គ្រួសារ​ដើរលេង​ពី​ព្រះវិហារ​មក​គូលែន
នា​ល្ងាច​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​។ សមត្ថកិច្ច​បាន​អះអាងថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយ​រថយន្ត​បើក​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ មិន​ប្រុងប្រយ័ត្ន និង​ធ្វេសប្រហែស ទើប​បង្ក​ឲ្យ​មាន​សោកនាដកម្ម​យ៉ាង​ដូច្នេះ​។​

​មុនពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​ដឹក​សមាជិកគ្រួសារ​ចំនួន ៨​នាក់ ធ្វើដំណើរ​ចេញពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ស្រុក​គូលែន លុះដល់​កន្លែងកើតហេតុ​រថយន្ត​ខាងលើ តៃកុង​រថយន្ត​បាន​បន្ថែម​ល្បឿន​ឡើង​វ៉ា​ជែង​រថយន្ត​ខាងមុខ ដោយសារ​ល្បឿន​លឿន​យក​ចង្កូត ជ្រុល​ធ្លាក់​ចេញពី​ផ្លូវជាតិ បណ្តាលឱ្យ​ក្រឡាប់​ដោយ​ខ្លួនឯង​ជាច្រើន​ត្រឡប់ បណ្តាលឱ្យ​ស្លាប់ ២​នាក់ និង​របួសធ្ងន់​ស្រាល ៥​នាក់​។​

​រថយន្ត​ដែល​ក្រឡាប់​ម៉ាក តូ​យ៉​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ 2Z- 7512 បើកបរ​ដោយ​ឈ្មោះ ម៉ៅ ណា​ល់ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​បរិបូរណ៍ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ​។ ចំណែក​អ្នកស្លាប់​២​នាក់ ទី​១ ឈ្មោះ ស្រី និ​ច ភេទ​ស្រី អាយុ​២៥​ឆ្នាំ ទី​២៖ ឈ្មោះ ណា​ល់ ផានិត ភេទ​ប្រុស អាយុ​១២​ឆ្នាំ​។ អ្នករបួស ទី​១៖ ឈ្មោះ ម៉ៅ សិលា ភេទ​ស្រី ទី​២៖ ឈ្មោះ ម៉ៅ រិ​ទ្ធ​យុង ភេទ​ប្រុស ទី​៣៖ ឈ្មោះ ស្រី សៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៤៖ ឈ្មោះ ម៉ុ​ច មឿង ភេទ​ស្រី អាយុ​៦២​ឆ្នាំ ទី​៥៖ ឈ្មោះ លឿន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ​។​

​ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ទាក់ទង​រថយន្ត​សង្គ្រោះបន្ទាន់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះវិហារ ដឹក​អ្នករបួស​ទៅ​ព្យាបាល​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​សាកសព បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​រថយន្ត​ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​៕​

អត្ថបទដែលជាប់ទាក់ទង