ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ប្រកាសបើកសង្វៀនជាថ្មី បន្ទាប់ផ្អាកប្រមាណ២ខែមកនោះ
ភ្នំពេញ៖ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ដែលជា ស្ថានីយ៍ទូរទស្សន៍ឯកជន ដែលបានរៀបចំឲ្យមានកម្មវិធីប្រដាល់មុនគេនោះបានប្រកាស
រៀបចំកម្មវិធីប្រដាល់ដណ្ដើមពានរង្វានជាថ្មីចាប់ពីថ្ងៃទី២៩សីហានេះតទៅ បន្ទាប់ពីផ្អាកប្រមាណ២ខែ ដើម្បីរៀបចំរចនាសង្វៀនជាថ្មីនោះ ។
ការចាប់ផ្ដើមជាថ្មីនេះគឺជាការប្រកួតដណ្ដើមពានរង្វាន់ដែលព្រឹត្តិការណ៍នេះ ត្រូវបានគេប្រសិទ្ធិនាមថាTV5 Boxing Knock-Out Serie
by Cellcard ។មុនផ្អាកការប្រកួតសង្វៀននេះត្រូវបានប្រសិទ្ធិនាមថាTV5 Boxing Knock-Out Serie by K-Cement តែពេលនេះអ្វីៗត្រូវបានប្រសិទ្ធិ
នាមជាថ្មីថ្មីហើយ ។
ព្រឹត្តិការណ៍ថ្មីនេះមានអ្នកប្រដាល់ចូលរួមចំនួន១៦រូបមកពីសមាគម ក្លិបទាំង១៦ពីទូទាំងប្រទេសដោយប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ការប្រកួតតាមរូបមន្តចាញ់ខ្ទាតចេញ(Knock-Out) ។១៦រូបចម្រាញ់យក៨រូប និង៨រូបចម្រាញ់យក៤រូបសម្រាប់ប្រកួតបន្តនៅវគ្គ
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវប្រកួតគ្នាដណ្ដើមថានៈជាជើងឯក ចំពោះអ្នកចាញ់ជាជើងឯករង ។ រីឯអ្នកចាញ់នៅ
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ ៣ ៕