ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ដែលលោតទឹកសមុទ្រ សម្លាប់ខ្លួន រកសពឃើញហើយ សាកសពមានសភាពហើមរលួយ ចំងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន

62

 

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការណ៍ជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊ររបស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿងបានធ្វើការស្វែងរកសាកសពឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្ត ដែលបានលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង១០:៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E(ចំងាយប្រហែល ៣ មាយ ពីកោះត្រល់និង ចំងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សាកសពមានសភាពហើមរលួយ) ។

ក្រុមការងារបានអោយសាច់ញាតិនៃសពក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើមកទទួលសាកសពដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ ៕

អត្ថបទដែលជាប់ទាក់ទង