ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុយ វណ្ណៈ ក្លាយជាប្រធាន ខណៈលោក គង់ ចាន់ធីណា ជាលេខាធិការនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃអាណត្តិ២០២០-២០២៤

131

 

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានក្លាយជាប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃអាណត្តិ ២០២០-២០២៤ ខណៈលោក គង់ ចាន់ធីណា ក៏ក្លាយជា លេខាធិការដែលប្រកាសជាផ្លូវការនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ធ្វើឡើងដោយអង្គភាពកីឡានគរបាលជាតិកម្ពុជា។
ក្នុងឳកាសរៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាណត្តិ ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ មានក្លិបចំនួន៣០ជាចំណុះ។
សម្រាប់សមាសភាពថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នាអាណត្តិនេះ រួមមានលោក ហ៊ុយ វណ្ណៈ ប្រធាន លោក ម៉ក់ សំអុល អនុប្រធានទី១ លោក ហោ សំអាត អនុប្រធាន លោក ប៉ែន កាក់ អនុប្រធាន លោក ឆឹង វ៉ាន់ថូ អនុប្រធាន លោក គង់ ចាន់ធីណា លេខាធិការ លោក ស្រ៊ឺ ស្រេង ហេរញ្ញឹក លោក ឯម ហៀង លេខាធិការរង លោក មាស សុខគ្រី ហេរញ្ញឹករង៕

អត្ថបទដែលជាប់ទាក់ទង