ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព ស្ទាបអង្អែល ប្រដាប់ភេទយុវតីម្នាក់

95


កណ្តាល៖ នគរបាលស្រុកពញាឮ បានឲ្យដឹងថា មានករណីប្រទូស្ដកេរ្តិ៍ខ្មាស ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទយុវតីម្នាក់ ។ កើតហេតុថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣០នាទី ចំនុចសហគមន៍បុរីកីឡា ភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ខ.ល.ណ ភេទស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យឈ្មោះហៀង ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮខេត្តកណ្តាល (ឃាត់ខ្លួន)។ នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងដេកក្រោមផ្ទះខ្លួន ជាមួយប្អូនប្រុស នៅពេលកំពុងដេកលក់ ស្រាប់តែជនសង្ស័យបានយកដៃទៅស្ទាបអង្អែល លើប្រដាប់ភេទរបស់ជនរងគ្រោះ
ពេលនោះជនរងគ្រោះក៏ភ្ញាក់ ស្រាប់តែជនសង្ស័យបានយកដៃ ស្ទាបប្រដាប់ភេទជនរងគ្រោះម្តងទៀត ហើយជនរងគ្រោះឃើញ ជនសង្ស័យឈរនៅក្បែរខ្លួន រួចហើយបានទៅប្រាប់ម្តាយនិងពូ ភ្លាមនោះពូរបស់ជនរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារដែក ក្នុងពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ រួចហើយបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង