ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចេញបង្ហាញមុខ ជាសាធារណះក្នុងថ្ងៃទី២ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌពោធិ៍សែនជ័យក្រោយពីសម្រាកមួយរយះមុនពេលបោះឆ្នោត

83


ភ្នំពេញ៖ ក្រោយពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ តែនៅព្រឹកថ្ងៃថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមុខជាសាធារណះជាលើកទី២បន្ទាប់ពីលើកទី១កាលពីព្រឹកថ្ងៃទី១សីហានៅក្នុងពិធីដាក់ឱ្យដំណើរកប៉ាល់ដឹកអ្នកដំណើរភ្នំពេញ តាខ្មៅខេត្តកណ្ដាលមក។ ថ្ងៃនេះសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា កម្មករ និយោជិត ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះមានចំនួន១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ៕

អត្ថបទដែលជាប់ទាក់ទង