ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជំនាញអះអាងថា៖ ការលិចផ្លូវនៅ តំបន់វិទ្យាល័យជា ស៊ីម បឹងកេងកងដោយសារប្ញសឈើដុះចាក់ចូលលូ

163

ភ្នំពេញ៖មន្ត្រីជំនាញបានអះអាងហើយថា ការលិចផ្លូវនៅតំបន់វិទ្យាល័យ ជា ស៊ីម បឹងកេងកងគឺដោយសារមានឫសឈើចាក់ចូលបណ្តាញលូទំហំ ១ម៉ែត្រនៅផ្លូវលេខ៦៣ហៅផ្លូវត្រសក់ផ្អែមកែងផ្លូវលេខ៧១ ក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងបណ្តាលឱ្យកកស្ទះសំរាមបាំងជិតមិនអាចឱ្យទឹកហូរក្នុងបំពង់លូបាន ហើយបញ្ហានេះបានធ្វើការដោះស្រាយហើយដែរ។

   មន្ត្រីជំនាញបានឱ្យដឹងថា៖បន្ទាប់ពីមានការលិចផ្លូវដោយទឹកភ្លៀងកន្លងមកនេះ នៅតំបន់វិទ្យាល័យជា ស៊ីមបឹងកេងកងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យតំបន់ខាងលើរួចហើយបានណែនាំឱ្យរដ្ឋបាលខណ្ឌបឹងកេងកង និងមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដាក់កម្លាំងចុះស្តារ និងពិនិត្យមើលប្រព័ន្ឋលូក្នុងតំបន់នោះ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា៖ក្រោយពីកាយសំអាតឫសឈើ និងសំរាមរួច តំបន់ផ្លូវលេខ ៦៣ កែងផ្លូវលេខ៧១ជាប់វិទ្យាល័យជា ស៊ីម បឹងកេងកង នឹងកាត់បន្ថយការលិចលង់បានមួយកម្រឹត៕

 

អត្ថបទដែលជាប់ទាក់ទង