ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីគាស់សោរទ្វារផ្ទះលួចទ្រព្យសម្បត្តិ

101

ភ្នំពេញ ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោស (គាស់សោរទ្វារផ្ទះលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុមទី២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភួង សុណាល់ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះលី ទ្រូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងគេងនៅក្នុងផ្ទះបន្ទប់ជាន់ឡៅតឿ។ ពេលកំពុងគេងស្រាប់តែឮសំឡេងប្រពន្ធនិងប្អូនស្រីស្រែកថាមានចោរចូលផ្ទះ។ ពេលឮដូចនេះជនរងគ្រោះក៏បានក្រោករត់ចុះមកក្រោមក៏ឃេីញទ្វារផ្ទះបេីកចំហ រួចក៏បេីកភ្លេីងដេីម្បីមេីលរបស់របរនៅក្នុងផ្ទះហើយឃើញបាត់សម្ភារមួយចំនួនដូចខាងលេី។ បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ។

ក្រោយពីទទួលបណ្តឹងកម្លាំងសមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនបាននៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង៧និង០០នាទី នៅចំណុចផ្លូវលំ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានសម្ភារដកហូតមានទូរស័ព្ទដៃ ១គ្រឿង ។
ចំពោះមុខផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតីវិធី ៕

អត្ថបទដែលជាប់ទាក់ទង