ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ៖
ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយផ្អែកលើ ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ មិនទាន់មានការធូរស្បើយហើយ កំណើននៃការចម្លងវីរុសកូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្តមានខ្ពស់នៅឡើយ បើទោះបីជាប្រទេសកម្ពុជា មិន ទាន់មានការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅតែជាការគំរាមកំហែងសុខ ភាពសាធារណៈ ហើយលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេស ក៏នៅតែជាក្តីព្រួយបារម្ភនៅឡើយដែរ។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
ក្រសួងសូមធ្វើការណែនាំ ដើម្បីអនុវត្តឲ្យបានគ្រប់ៗគ្នានូវវិធានការសំខាន់ៗ ដូចជា នៅលចូលទៅកាន់ទីវត្តអារ៉ាម ត្រូវពាក់ម៉ាស់ រក្សាអនាម័យរំដៃនិងរក្សាគម្លាតសុវត្ថិភាពបុគ្គល អាជ្ញាធររាជធានី -ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់ /ខណ្ឌ គណៈកម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀប រយក្នុងទីវត្តអារ៉ាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តវិធានការសុខាភិបាល (មានដូចខាងក្រោមនេះ) បង្កើន សកម្មភាពត្រួតពិនិត្យ តាមដាន បើពុទ្ធបរិស័ទ ដែលចេញ-ចូល ទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗឲ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូបត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ដូចតទៅ៖
រៀបចំឲ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូល និងរក្សាការលាងសម្អាតដៃ ឲ្យបានញឹកញាប់ – ធ្វើការវាស់កំដៅ និងបាញ់ទឹកអាល់កុលលាងដៃ ឬទឹកដែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទទាំងវរស់កុំឲ្យមានការធ្វែសប្រហែសនៅមុខច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។
ចាត់ចែងឱ្យមានមានគម្លាតសុវត្ថិភាពបុគ្គល ដោយមានគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ ( ពុទ្ធបរិស័ទចូលក្នុងទីវត្តអារ៉ាម វិហារ សាលាឆាន់ និងកុដិ ឌីមួយៗ ១.៥ម៉ែត្រ ) គ្រប់ពេលដែលចាត់ចែងឱ្យមានការរក្សាគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ ( ១.៥ម៉ែត្រ ) ក្នុងពេលមានការប្រគេនចង្ហាន់ បច្ច័យ និង គ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈរ រង់ចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាន ឬពេលស្តាប់ព្រះធម៌ – ព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារ៉ាម ពេលអង្គុយ ឬឈររង់ចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាននានា ជាពិសេសនៅពេលសូត្រព្រះធម៌ ពេលបង្សុកូល និងឧទ្ទិសកុសល ជូនដល់មាតា បិតា ញាតិការ និងបុព្វការីជន ដែលបានធ្វើមរណកាលទៅហើយនោះ – ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍មកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ នូវរាល់ការជឿសង្ស័យឆ្លងជំងឺកូវីដ-១៩ឬករណីគ្រុនក្តៅ ឬគ្រុនផ្តាសាយដែលកើតមានជាក្រុម។
អាជ្ញាធរខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ-១៩ និងការរៀបចំទុកដាក់ម្ហូបអាហារឲ្យបានល្អ កុំច្របូកច្របល់គ្នា ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីចំណីអាហារ មិនមានសុវត្ថិភាព ព្រមទាំង ជំម្រុញលើកទឹកចិត្តប្រជាជន ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យមានការអនុវត្តន៍វិធានការការពារខ្លួនស្របតាមរបត់នៃ “ការរស់នៅធម្មតាតាមបបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- ដោយប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត (លាងដៃឱ្យញឹកញាប់) ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ) ប្រើក្រម៉ា ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានភ្លុកកណ្តាស់ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ជាចាំបាច់។
ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការ ចម្លងវីរុសកូវីដ-១៩ និងការថែរក្សាសុខភាព របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់សាធារណជន ទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ និងកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ នេះចូលក្នុងសហគមន៍យើង។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការ ពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក
