រថយន្តឆ្លងភ្លើងពីក្បាលអាគុយបណ្តាលឲ្យឆេះខ្ទេច
ខេត្តមណ្ឌលគិរី៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ១១និង៣៥ នាទី នៅចំណុចផ្លូវ៧៦ ចន្លោះគីឡូម៉ែត្រលេខ ១៣៣និង១៣៤ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះរថយន្តចំនួន ០១ គ្រឿង ជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន ០២ គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន ០២ ឡាន បានរលត់ទាំងស្រុងចំណែករថយន្តនោះឆេះអស់ទាំងស្រុង ។
នគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា មូលហេតុ មកពីរថយន្តឆ្លងភ្លើងពីក្បាលអាគុយបណ្តាលឲ្យឆេះតែម្តង ។
អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទ ប្រុស អាយុ ៣៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌សម្បកឪឡឹក ផ្លាកលេខភ្នំពេញ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះ ដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់និងកម្លាំងយើងបានជួយចេញម្រេចពុំបានឆេះទេ ។
បច្ចុប្បន្នរថយន្តនោះ កម្លាំងជំនាញបានប្រាប់ឲ្យម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ ៕