ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនបញ្ជូនគ្រូបាល់ទះមកជួយក្រុម ជម្រើសជាតិរយៈពេល៥ឆ្នាំ

160


​ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាប្រកាសថានឹងចំណាយពេល២ថ្ងៃដើម្បីធ្វើការប្រកួតជ្រើរើសរកកីឡាករដែលល្អ មានសមត្ថភាពសម្រាប់បញ្ចូលក្នុងក្រុមជម្រើសជាតិ ។

​លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធបាល់ទះ បានឲ្យដឹងថាការប្រកួតនឹងធ្វើនៅថ្ងៃទី៤ និងទី៥សីហានៅបូរីហ្គ្រេនភ្នំពេញ ។ការប្រកួតរកកីឡាករល្អដែលធ្វើយ៉ាងតក់ក្រហល់នេះបន្ទាប់ពីគ្រូបង្វឹកជនជាតិចិញមួយរូបបានមកដល់កម្ពុជាកាលពីថ្ងៃទី១សីហា ហើយគ្រូបង្វឹករូបនោះនឹង ចំណាយពេល៥ឆ្នាំដើម្បីបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ។

​សូមបញ្ជាក់ថាមជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះ នៃមន្ទីរកីឡាខត្តហ្វូជានរបស់ប្រទេសចិនបានយល់ព្រម
បញ្ជូនគ្រូបង្វឹកបាល់ទះដើម្បីជួយ ធ្វើបង្វឹកដល់ក្រុមកីឡាបាល់ទះកម្ពុជា ក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨តទៅ ហើយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក Ji Jun ដែលជាគ្រូបង្វឹកបាល់ទះបានមកដល់កម្ពុជាហើយ។

លោកគ្រូJiJunនឹងធ្វើការហ្វឹកហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា រយៈពេល៥ឆ្នាំចាប់ឆ្នាំ២០១៨នេះតទៅ ដើម្បីការប្រកួតលក្ខណៈអន្តរជាតិ ដូចជាការប្រកួតកីឡាSEA GAMES ២០១៩ នៅប្រទេសហ្វីលីពីន និងព្រឹត្តិការណ៍ផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង