ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបមុខ​សញ្ញាគ្រឿងញៀនចំនួន​ ២នាក់​ ដកហូតសម្ភារៈប្រើ​ប្រាស់

176

កំពង់ស្ពឺ​ ៖​ សមត្ថកិច្ច​នគរបាលស្រុកឧដុង្គប្រតិបត្ដិការបង្រ្កាបមុខ​សញ្ញាគ្រឿងញៀនចំនួន​ ២នាក់​ ដកហូតសម្ភារៈប្រើ​ប្រាស់​ និងថ្នាំចំនួនមួយកញ្ចប់។ កាលពីថ្ងៃទី១​ ខែសីហា​ ឆ្នាំ​២០១៨ វេលាម៉ោង​ ១៥​ ទទួលបាន​ការរាយ​ការណ៍ពីប្រជាពលរដ្ឋល្អ​ ថានៅចំនុចព្រែឫស្សីខាង​ត្បូង​ ភូមិព្រែតាទ្រូ ឃុំភូមិតូច ស្រុកឧដុង្គ មានមុខ​សញ្ញាប្រើប្រាស់គ្រឿងញៀនមួយក្រុម កំពុងតែជក់កម្លាំងនគរបាលបានទៅដល់ទីតាំងនោះ ហើយបានឃាត់មុខសញ្ញាសង្ស័យបាន​ ២​ នាក់ ១.ឈ្មោះ ចិត្ត គីមហេង​ ភេទប្រុស អាយុ​ ១៧ឆ្នាំ ២.ឈ្មោះ សយ ជ្រិន ភេទប្រុស អាយុ​ ៦២ឆ្នាំ​ អ្នកទាំងពីររស់នៅនៅ​ភូមិព្រែក្តួច ឃុំភ្នំតូច ស្រុកឧដុង្គ ចំណែក​បក្ខពួក​ជា​ច្រើនរត់គេចខ្លួន កិច្ច​ប្រតិបត្តិការ​បង្រ្កាបនេះ ​សមត្ថកិច្ច​ដកហូតបានម្សៅក្រាមពណ៌ស សង្ស័យថាជាគ្រឿង​ញៀនចំនួន​ ១​ កញ្ចប់មធ្យម​ និងឧបករណ៍កែច្នៃសម្រា​ប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។​ ករណីខាងលើជំនាញស្រុក​ បានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ​ខេត្ត​ ដើម្បីចាត់ការតាម​នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង