ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ៍បូមទឹកបុរី ១០០ខ្នងនឹងស្ថាបនារួចរាល់នៅពាក់កណ្តាលខែសីហា២០១៨នេះ ដើម្បីបូមទឹក រំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

138

ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកដល់ពេលនេះ ការដ្ឋានទាំងមូលបានឈានដល់ការរៀបចំម៉ូទ័របូមទឹកហើយ ។ បើតាមការរំពឹងទុកស្ថានីយ៍បូមទឹកនេះ​អាចនឹងដំណើរការ​នៅពាក់កណ្តាលខែសីហា២០១៨ ដើម្បីបូមទឹករំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា ស្ថានីយ៍បូមទឹក១០០ខ្នងឥឡូវនេះ ម៉ូទរ័ មួយគ្រឿងបានដាក់អោយដំណើរការបូមជាណ្តោះអាសន្នហើយ ។ មិនយូទេពោលគឺនៅថ្ងៃទី១៥ សីហា២០១៨ខាងមុខនេះនិងដាក់ឱ្យដំណើរការម៉ូទ័រ
ទាំងអស់តែម្តង ដើម្បីបូមទឹករំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

ការសាងសង់ស្ថានីយ៍បូមទឹកថ្មីបុរី១០០ខ្នងនេះគឺ ដើម្បីដោះស្រាយទឹកលិចនៅតំបន់បុរី១០០ខ្នង តំបន់ចន្លោះប៉ែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវហាណូយ ផ្លូវរថភ្លើង និងផ្លូវ៥៩៨។ស្ថានីយនេះនឹង មានសមត្ថភាពបូមទឹកចេញ បាន២,៧៨ម៉ែត្រគូបក្នុង១វិនាទី ក្នុងនោះរួមមាន

គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍បូមទឹកព្រះពន្លា ដែលសុទ្ធតែមានសមត្ថភាពបូមទឹក កើន៣ដង ធៀបនឹងសមត្ថភាពបូមទឹកចាស់ ហើយក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់ស្ថានីយ៍បូមទឹក ចំនួន២កន្លែងទៀត គឺស្ថានីយ៍បូមទឹកបុរី១០០ខ្នងនេះ និងស្ថានីយ៍បូមទឹកលូ៥៕

អត្ថបទដែលជាប់ទាក់ទង