ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋខេត្តរឧត្ដរមានជ័យងាកមកដាំដំណាំដំឡូងមីវិញ ខណ:ទីផ្សារតម្លៃខ្ពស់ជាងឆ្នាំមុន

164

ឧត្ដរមានជ័យ ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ ចាប់ផ្ដើមងាកមកដាំដំណាំដំឡូងមីវិញ ខណៈដែលតម្លៃលើទីផ្សារហក់ឡើងខ្ពស់ ជាងឆ្នាំមុនៗ ។ ហើយដំណាំដំឡូងមី ចំណាយពេលតែរយៈពេល៦ខែ គឺអាចទទួលផល ។
ប្រជាពលរដ្ឋ នៅភូមិបុស្បូវ បានឲ្យដឹងថា៖ ពួកគាត់បាននាំគា្នងាកមកដាំដំឡូងមីវិញព្រោះថា ការងារនេះវាមានភាពងាយ ស្រួលក្នុងការមើលថែជាងដំណាំផ្សេងៗ ហើយឆាប់បានទទួលផលនឹងមានតម្លៃខ្ពស់ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ។
លោក ស៊ូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៏ ៦រោចខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី០២ សីហា ឆ្នាំ២០១៨នេះថា ៖ បច្ចុប្បន្ននេះ វស័យកសិកម្មគឺវិស័យអាទិភាពស្នូលមួយ បានដើរឈានមុខគេហើយប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យភាគច្រើនប្រមាណជាង៨០ភាគរយ បានប្រកបរបរធ្វើការងារបង្កបង្កើនផលផ្នែកកសិកម្មដោយការដាំស្រូវ ធ្វើស្រែចំការ នឹងដាំដំណាំបន្លែបង្ការផ្សេងៗទៀតផងដែរ ។
លោកបន្ដថា៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ពិសេសពលរដ្ឋរស់នៅតាមមូលដា្ឋនចំណុចភូមិបុស្បូវ ពួកគាត់ ដែលកន្លងមកធា្លប់តែធ្វើការចំណាកស្រុកទៅរកការងារនៅឯប្រទេសជិតខាងភូមិផងរបងជិតខេត្តជាប់ព្រំដែនគា្ន ប៉ុន្ដែបច្ចុប្បន្ននេះ ពួកគាត់មិនបានធ្វើការចំណាកស្រុកទុកឲ្យដីស្រែចំការរបស់គាត់នៅទំនេរឡើយ ។ អ្នកខ្លះគាត់នាំគា្នដាំដំណាំដំឡូងមីដោយសារតែដំណាំនេះ ងាយស្រួលក្នុងការថែរក្សាហើយឆាប់បានទទួលផល ចំណាយពេលតែ៦ខែទៅ៨ខែតែប៉ុណ្ណោះយើងអាចទទួលផលបានហើយ ។
លោក ស៊ូត្រ ស៊ីសុឃាង បានបញ្ជាក់ថា៖ តំលៃទីផ្សារដំឡូងមីទាំងដំឡូងសើម នឹងស្ងួតគឺមានតំលៃខ្ពស់ អាចធ្វើឲ្យពលរដ្ឋធ្វើកសិកម្មទទួលបានផលល្អប្រសើរ មានជីវភាពធូរធារដោយសារតែការដាំដំណាំដំឡូងមីនេះ ក្នុងមួយរដូវៗពួកគាត់អាចប្រមូលបានទិន្នផលចាប់ពី៨តោនទៅ១០តោនសំរាប់ផ្ទៃក្នុង១ហិចតា ។
លោកបានបន្តទៀតថា៖ កត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យពលរដ្ឋដែលធា្លប់តែធ្វើការចំណាកស្រុក បែរងាកមប្រកបមុខ របរធ្វើកសិកម្មវិញ ព្រោះថា ការងារក្នុងស្រុកអាចរកប្រាក់ កម្រៃ បានចំណូលច្រើនជាងការងារក្រៅស្រុក ហើយពលរដ្ឋ ធ្វើ ដោយពុំមានការភ័យខ្លាចអ្វីឡើយ ព្រោះនៅជួបជុំក្រុមគ្រួសាររបស់គាត់ស្រាប់ផង ៕

អត្ថបទដែលជាប់ទាក់ទង