គ្រប់ចម្លើយរបស់ពលរដ្ឋដែល បានសួរអំពីបញ្ហាព្រំដែន ពួកគេសុទ្ឋតែបានអះអាងថា ពុំមានបាត់ដីទៅវៀតណាមទេ
អនុប្រធានគណៈកម្មការកិច្ច ការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី បានថ្លែងថា គ្រប់ចម្លើយរបស់ពលរដ្ឋដែលបានសួរអំពីបញ្ហាព្រំដែនពួកគេសុទ្ឋតែបានអះអាងថា ពុំមានបាត់ដីទៅវៀតណាមទេ ។ បើតាមលោកស្រី កុយ ពិសី ពលរដ្ឋបានប្រាប់លោកស្រីថា «អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជា ទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ»។ នៅលើ បណ្តាញសង្គមហ្វេសប៊ុកគណនីឈ្មោះ «Koy Pisey/កុយ ពិសី ដែលគេដឹងថាជាគណនីផ្លូវការរបស់លោកស្រី កុយ ពិសី លោកស្រីបានសរសេរបង្ហោះនៅប្រមាណ១ម៉ោងមុននេះមានខ្លឹមសារទាំង ស្រុងថា «ថ្ងៃនេះ (5/9/20) ខ្ញុំបានរួមដំណើរជាមួយឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះទៅជួបបង ប្អូនពលរដ្ឋនៅភូមិត្រពាំងថ្លុង នៅទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីយើងខ្ញុំបោះបង្គោលព្រំដែនរួចនៅតំបន់នោះមានបាត់ដីទៅវៀត ណាមដូចការលើកឡើងរបស់ជនអគតិដែរឬទេ? គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូល រួមជាមួយពួកអគតិកន្លងទៅ ដោយសារពួកអគតិបានសន្យាថានឹងជួយតវ៉ាសុំដីដែល កម្ពុជាទទួលបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យ ផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត។ ការលើកឡើងរបស់លោកស្រី កុយ ពិសីខាងលើ បានធ្វើឡើង បន្ទាប់ពីនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ដែលធ្វើឡើងនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនចុះទៅជួបប្រជាពលរដ្ឋមួយចំនួនដែលបានអះអាងថា បាត់ដីនៅក្នុងខេត្តត្បូងឃ្មុំនិងបានបង្គាប់ឲ្យមានការបើកសិក្ខាសាលាសួរដេញដោយពីបញ្ហាព្រំដែន ដោយមាននិស្សិត សិស្សនិងប្រជាពលរដ្ឋចូលរួមចោទសួរផងដែរ ។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាសលើបញ្ហាព្រំដែនរហូតមានការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហ ភាពសហជីពកម្ពុជា និងលោក សួង សោភ័ណ្ឌ ប្រធាន
គណបក្ស «ខ្មែរឈ្នះ»បានកើតមានបន្ទាប់ពីកម្ពុជា និងវៀតណាម បានប្រគល់ និងទទួលផែនទីឋានលេខាព្រំដែនគោកខ្នាត ១/២៥ ០០០ កាលពីថ្ងៃទី០១សីហា ២០២០ ។ បើតាមមន្ត្រីជាន់ ខ្ពស់កិច្ចការព្រំដែនផែន ទីខ្នាត ១/២៥ ០០០ នេះបានបង្ហាញពេញលេញលទ្ធផល ខណ្ឌសី មា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្ត្រនៅ លើដីជាក់ស្តែងបានយ៉ាងជាក់ លាក់ ប៉ុន្តែសម្រាប់សង្គមស៊ីវិលនិងពលរដ្ឋមួយចំនួនតូចនៅតែមិនពេញចិត្តដោយបារម្ភថាផែនទីថ្មីនេះនឹងធ្វើឲ្យកម្ពុជាបាត់ដីមួយចំនួនទៅវិញ ៕