ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួច ស្រុកស្អាង ខេត្តកណ្តាល

71

ខេត្តកណ្តាល៖ថ្ងៃអាទិត្យ ០៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០  វេលាម៉ោង១១និង០០នាទី មានករណីអំពេីលួចនៅចំណុចផ្ទះរបស់ឈ្មោះ វឹង វី ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ 

 ជនរងគ្រោះឈ្មោះ វឹង វី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល 

ជនសង្ស័យចំនួន០២នាក់៖

ឈ្មោះ ឆុន ចាន់នី ហៅតក  ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបេះស្វាយ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពបស្រុកស្អាង ខេត្តកណ្តាល។  (ឃាត់ខ្លួន)

ឈ្មោះ ភាព ភារុណ ហៅទន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន)

  វត្ថុតាងចាប់យកៈ ទូរសព្ទ័ដៃ(ចំនួន០២គ្រឿង)

.ម៉ាក NOKIA (អិនចុចពិលពណ៌ស្វាយ

.ម៉ាក HUAWEI ពណ៌ទឹកមាស 

នៅថ្ងៃខែកេីតហេតុ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះបានសាកទូរសព្ទ័នៅក្រោមផ្ទះលុះដល់ម៉ោង១២និង០០នាទី។ជនសង្សយ័បានលួចទូរសព្ទ័ហើយយកទៅរកលក់នៅកន្លែងលក់ទូរសព្ទ័នៅផ្សារព្រែកតាជន់ ភ្លាមនោះជនរងគ្រោះក៏បានតាមរករួចក៏ជួបជនសង្សយ័កំពុងនៅកន្លែងលក់ទូរសព្ទ័ហើយក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិភ្លាមនោះក៏បានឃាត់ខ្លួនយកមកសាកសួរ។ជនសង្សយ័បានសារភាថាពួកខ្លួនពិតជាបានលួចទូរសព្ទ័របស់ជនរងគ្រោះពិតមែន 

ជនសង្ស័យទាំងពីរធ្លាប់ធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិជាសកម្មហេីយក៏ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនដែរ។

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតានីតិវិធី។

អត្ថបទដែលជាប់ទាក់ទង