លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋា ភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដបងប្អូន អតីតយុទ្ធជនកម្ពុជានូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាព យ៉ាងណាក៏ដោយ
ស្វាយរៀង៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន រាជរដ្ឋាភិបាលកម្ពុជា នូវតែផ្ដល់ការលើកទឹកចិត្ដ ដល់បងប្អូន អតីតយុទ្ធជនកម្ពុជា នូវទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយគឺ រាជរដ្ឋាភិបាលនូវតែបន្ដជួយជ្រោមជ្រែងផ្នែកជីវភាព គ្រួសារជានិច្ច ។លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធី ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤០០គ្រួសារ រស់នៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដ ស្វាយរៀង នាព្រឹកថ្ងៃទីចន្ទ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុ ទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំ ដោះថែរក្សា ការពារប្រជាជនកម្ពុជាកន្លងមក ។
លោកជំទាវបានបន្ដថា ៖ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលដ៏សែនស្មុគស្មាញរហូតទួលបាននូវសុខសន្តិភាព និងសម្រេចទ បានសមិទ្ធផលធំៗជាប្រវតិ្ដសាស្ដ្រប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បានពីគុណបំណាច់ និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ដែលមានវត្ដមាននៅទីនេះដែរ ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀងគឺប្រែក្លាយពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តាពុនពលវិនិយោគ ដែលរួមមាន ៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម សាលារៀន ជាដើម ។ ទន្ទឹមនោះផងដែរ សម្តេចបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងការគិតគូរនិងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ១៩ ។ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា១. ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ២. ត្រូវចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាតសង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ដោយ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ខណៈ ពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។ អំណោយដែលបានចែកជូននៅពេលបនេះ រួមមាន អង្គរ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី ១យួរ អាវយឺត ២ អំបិល១គីឡូក្រាម អាវ និងមួកគណបក្សម្នាក់ ១ និងថវិកាមួយចំនួន។ ក្នុងឱកាស នេះដែរលោកជំទាវក៏បានធ្វើការកាត់ខ្សែរបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង នាឱកាសនោះផងដែរ ៕ សំរិត