ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Amazon រង់ការផាកពិន័យពីអាជ្ញាធរអង់គ្លេស ដោយសារយឺតយ៉ាវក្នុងការសហការ

114

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា គិតត្រឹមខែសីហាកន្លងទៅនេះគឺរយៈ ១៦ខែ ដែល ក្រុមហ៊ុន Amazon បានចំណាយលុយប្រមាណជា ៥៧៥លានដុល្លារអាមេរិក ទិញភាគហ៊ុនចំនួន ១៦ភាគរយរបស់ក្រុមហ៊ុន Deliveroo ហើយ និយតករប្រកួតប្រជែងរបស់អង់គ្លេស ក៏បានឱ្យ Amazon បង្ហាញឯកសារផ្សេងៗក្នុងការទិញលក់ ព្រោះករណីទិញលក់នេះវាត្រូវបានជាប់សង្ស័យ។

និយតករប្រកួតប្រជែងរបស់អង់គ្លេស បានរកឃើញថា ការទិញលក់នេះ ហាក់ដូចជាមិនបានប្រព្រឹត្តទៅតាមលក្ខខណ្ឌច្បាស់លាស់ ព្រោះ Amazon បានចាយលុយច្រើនហួសហេតុ តែផ្ទុយទៅវិញបែរជាទទួលបានភាគហ៊ុនត្រឹមតែ ១៦ភាគរយ ហេតុនេះហើយទើប និយតករប្រកួតប្រជែងរបស់អង់គ្លេស បើកការស៊ើបអង្កេត និងស្នើឱ្យ Amazon ផ្ដល់ឯកសារពាក់ព័ន្ធ។

ក្រោយពីស្នើសុំឯកសារ ក្រុមហ៊ុន Amazon បានពន្យាពេលក្នុងការផ្ដល់ជូនរហូត ហេតុដូច្នេះហើយទើប និយតករប្រកួតប្រជែងរបស់អង់គ្លេស សម្រេច ចិត្តធ្វើការផាកពិន័យលើក្រុមហ៊ុនមួយនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង