ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី អោងសាន ស៊ូជី ប្តេជ្ញានឹងយកជ័យជម្នះម្តងទៀត ខណៈយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា

137

ថ្លែងចេញទីស្នាក់ការកណ្តាលរបស់គណបក្សកាន់អំណាច សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅរដ្ឋធានីណៃពិដោ (Naypyidaw) លោកស្រី ស៊ូជី បាននិយាយដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមយុទ្ធនាការឆ្ពោះទៅរកជ័យជំនះរបស់យើង»។ ដោយការពាក់ម៉ាសពណ៌ក្រហមរំលេចដោយរូបក្ងោក ដែលជានិមិត្តសញ្ញារបស់គណបក្ស NLD ជាមួយនឹងរបាំងមុខប្លាស្ទិច លោកស្រី អោងសាន ស៊ូជី បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ចំពោះការលើកទង់ក្រហមរបស់គណបក្ស នៅតាមគេហដ្ឋានរបស់ពួកគេនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ លោកស្រី ក៏បានបន្តទៀតថា «ជ័យជម្នះរបស់យើង នឹងនាំមកនូវសន្តិភាពយូរអង្វែង ការអភិវឌ្ឍន៍ និងវិបុលភាពដល់ប្រទេសជាតិយើង»

គួរបញ្ជាក់ថា គណបក្ស NLD ដែលបានឈ្នះឆ្នោតកាលពីឆ្នាំ២០១៥ ហើយបញ្ចប់ការគ្រប់គ្រងរបស់យោធាជាងពាក់កណ្ដាលសតវត្សរ៍ ត្រូវបានគេរំពឹងថានឹងឈ្នះម្តងទៀត ទោះបីជាជាមួយសំឡេងគាំទ្រអាចថយចុះជាងមុនក៏ដោយ។ គណបក្សនេះ នៅតែមានប្រជាប្រិយភាពលើសលុប ទោះបីជាមានការរិះគន់ជុំវិញភាពបរាជ័យក្នុងការគ្រប់គ្រងអំណាចរបស់យោធា ឬក៏បញ្ចប់ជម្លោះជនជាតិភាគតិចក៏ដោយ។ NLD ក៏បានប្រឈមការថ្កោលទោសពីអន្តរជាតិជុំវិញការបង្ក្រាបរបស់យោធាកាលពីឆ្នាំ២០១៧ ទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង