ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចេកទេសបំបាត់ការឈឺក្បាល និង ឈឺធ្មេញ ក្នុងរយៈពេល៦នាទី

88

វាហាក់ដូចជាការផ្សាយពាណិជ្ជកម្មទាក់ទាញឲ្យជឿ តែនេះគឺជាការណែនាំរបស់ទន្តបណ្ឌិតមកពីស្ថាប័នស្ដីពីជំងឺក្រអូមមាត់គឺលោកវេជ្ជបណ្ឌិត រីឆាត ឌី ហ្វឹសស្ហឺរ។ 

  លោកទន្តបណ្ឌិតរូបនេះបានបញ្ជាក់នូវបច្ចេកទេសដ៏សាមញ្ញក្នុងការបំបាត់ការឈឺក្បាល និង ឈឺធ្មេញយ៉ាងឆាប់រហ័ស ដែលស្ដាប់ហើយមិនគួរឲ្យធ្វើតាម។តែលោកបានអះអាងថា វាគឺវិធីដ៏ស៏ក្កិសិទ្ធមួយ ដោយលោកធ្វើការណែនាំថា បើអ្នកមានអារម្មណ៍ឈឺធ្មេញ ឬ ឈឺក្បាល៖

ចូរបោះដៃទាំង២ទៅមុខ ហើយយកដៃនិងម្រាមចង្អុលដៃឆ្វេង ទៅមុខ ហើយយកដៃនិងម្រាមចង្អុលដៃឆ្វេងទៅចាប់សង្កត់ត្រង់ស្បែកចន្លោះគល់ម្រាមមេដៃ និង ចង្អុលដៃនៃដៃម្ខាងទៀត។ ចូរសង្កត់វាអោយខ្លាំង ហើយឈ្លីចុះឡើងប្រមាណ៣នាទី រួចហើយប្ដូរទៅធ្វើលើដៃម្ខាងទៀត។

វាប្រៀបដូចជាការចាប់ជីពចរ ឬ ធ្វើសរសៃដូច្នេះដែរ។

លោកទន្តបណ្ឌិតបានបន្ថែមទៀតថា វិធីនេះមិនត្រឹមតែជួយសម្រាលអាការឈឺក្បាល និង ឈឺធ្មេញប៉ុណ្ណោះទេ តែវាថែមទាំងជួយធ្វើឲ្យយើងធូរពីភាពតានតឹងទៀតផង។

 

ដកស្រង់ចេញពីសៀវភៅ៖ ចំណេដឺងប្លែកៗ

 

អត្ថបទដែលជាប់ទាក់ទង