ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកសម្ភារៈភ្លេងមួយគ្រឿងដាច់កង់មុខម្ខាងរេចង្កូត ក្រឡាប់ផ្ងាជើង ធ្លាក់ប្រឡាយទឹក

116


ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកសម្ភារៈភ្លេងមួយគ្រឿង ដាច់កង់មុខម្នាងរេចង្កូតធ្លាក់ប្រឡាយ ក្រឡាប់ផ្ងាជើងដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២០ A នៅក្នុងភូមិប្រធាត្រ សង្កាត់រលួស ខណ្ឌដង្កោ ។
អ្នកភូមិកើតហេតុបានឱ្យដឹងថា ៖អ្នកបើករថយន្ដខាងលើមានឈ្មោះ ចាន់ វិរៈ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិបឹងច្រាំ ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
អ្នកបើករថយន្តបានឱ្យដឹងថា៖ មុនពេលកើតហេតុរូបគាត់បានបើករថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ ខៀវមួយគ្រឿងពាក់ស្លាកលេខ ង-5060 ភព2 ដឹកសម្ភារៈតន្ត្រីសម័យដើម្បីទៅលេងនៅស្រុកស្អាង ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២០Aទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដដាច់កង់មុខផ្នែកខាងស្ដាំ ធ្វើឱ្យថយន្ដរេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងាជើងតែម្ដង តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។
អ្នកភូមិបន្តថា៖ក្រោយពីកើតហេតុកម្លាំង សមត្ថកិច្ចជំនាញបានចុះ ពិនិត្យដល់កន្លែងកើតហេតុ តែដោយសារមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈ ទើបអោយម្ចាស់រថយន្ដហៅរថយន្ដ ស្ទួចមកស្ទួចយកទៅជួសជុល ដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង