ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនករណីគ្រឿងញៀន

169

សៀមរាប ៖ នៅវេលាម៉ោង ២៣ និង ៣០នាទីថ្ងៃទី ០១ ខែសីហា ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មាន ៖ ១. ឈ្មោះ តាយ ឡាក់ឃី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ២.ឈ្មោះ វី ស្រីស ភេទស្រី អាយុ ២១ឆ្នាំ មុខរបរបម្រើខារ៉ាអូខេ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប និង ៣. ឈ្មោះហង្សរី ពិទូរ្យ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប រួមទាំងដកហូតបានវត្ថុតាងមាន ៖ ម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ចំនួន ១០កញ្ចប់ ស្មើនឹង ២,៣៤ក្រាម និងទូរស័ព្ទចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង