ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់រងរបួស

105

ស្រុកព្រៃនប់-នៅម៉ោងប្រមាណជិត4ល្ងាចថ្ងៃ2.8.2018នេះ នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្ត3គ្រឿងបុកប៉ះបន្តគ្នា បណ្តាលអោយមនុស្ស2នាក់រងរបួសក្នុងនោះមានម្នាក់របួសធ្ងន់។ របាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ដំបូងមានរថយន្តដឹកទំនិញធុនធំ2គ្រឿងបុកប៉ះគ្នាពេលបើកបរបញ្ច្រាសទិសគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ​ដែលខូចឈប់ចតនៅខាងចញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ ។ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ៕

អត្ថបទដែលជាប់ទាក់ទង