មន្រ្តីប៉ូលិសដែលបាញ់សម្លាប់ខ្លួនឯងកាលពីម្សិលមិញនេះផ្តើមចេញពីវិបត្តិផ្លូវចិត្ត
ភ្នំពេញ៖ ករណីបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់លេខ២០៩ក្នុងសណ្ឋាគារស៊ីដនីស្ថិតនៅទីតាំងលេខ១៧ផ្លូវលេខ៣៦០សង្កាត់បឹងកេងកងទី៣ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីម៉ោងជាង១២ថ្ងៃទី០១ខែសីហាឆ្នាំ២០១៨ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីវិបត្តិផ្លូវចិត្ត។នេះ
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិសចំការមនបានអោយដឹងកាលពីព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០១៨នេះ។
ជនរងគ្រោះ(សព)ឈ្មោះម៉ុន រតនៈឧត្ដមភេទប្រុសអាយុ២៦ឆ្នាំស្នាក់នៅភូមិត្នោតជ្រុំ៣សង្កសត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ។ជនរងគ្រោះដែលបាញ់សម្លាប់ខ្លួនឯងនោះគាត់ជាមន្រ្តីប៉ូលិសការិយាល័យចំណូលផែនការសេដ្ឋកិច្ចហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភ័ស្តភាក្រសួងមហាផ្ទៃមានឋានន្តរស័ក្តិវរៈសរនីយ៍ទោ។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថាកាលពីថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៨មានមិត្តភ័ក្រ្តរបស់ជនរងគ្រោះខាងលើនេះកំពង់នៅផ្ទះហើយបានឆែកទូរស័ព្ទមើលគ្រុបមីសិនជឺរបស់ខ្លួនបានឃើញសាសំឡេងរបស់មិត្តភ័ក្រ្តជាច្រើនថាបានបាត់ជនរងគ្រោះខាងលើនេះតាំងពីព្រឹករហូតដល់ម៉ោង២៣ដោយមិនទាន់ឃើញទូរស័ព្ទទំនាក់ទំនងមិនបានសោះ។បន្ទាប់មកមានមិត្តភក្តិជនរងគ្រោះខាងលើនេះក៏បបួលគ្នីគ្នាដែលជាមិត្តភ័ក្រ្តនាំគ្នាដើររកនៅគ្រប់ច្រកល្ហកតែរកមិនឃើញសោះរួចក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនទៅ។លុះដល់ថ្ងៃទី០១ខែសីហាឆ្នាំ២០១៨នេះវេលាម៉ោង១០ព្រឹកនោះមិត្តភ័ក្រ្តជនរងគ្រោះជាច្រើននាក់ដោយពួកគេបាននាំគ្នាចេញពីផ្ទះពួកគេរៀងៗខ្លួនដោយបន្តដើររកទៀតរហូតដល់ម៉ោង១២ថ្ងៃត្រង់ក៏នាំគ្នាទៅសួរនាំអ្នកទទួលភ្ញៀវនៅសណ្ឋាគារស៊ីដនីដែលជនរងគ្រោះខាងលើនោះគាត់ឧស្សហ៍ចូលមកដេកស្នាក់នៅជាញឹកញាប់ហើយពេលនោះអ្នកទទួលភ្ញៀវគាត់ប្រាប់ថាជនរងគ្រោះខាងលើនោះគាត់ដេកនៅបន្ទប់លេខ២០៩តាំងពីថ្ងៃ៣១ខែកក្ដដាឆ្នាំ២០១៨រួចពួកគេជាមិត្តភក្រ្តបាននាំគ្នាដើរទៅគោះទ្វារបន្ទប់ស្រែកហៅតែពុំមានការឆ្លើយតបសោះហើយទ្វារបន្ទប់បិតជាប់គន្លឹះនៅខាងក្នុងបន្ទប់ទៀត។ពេលនោះពួកគេបានទៅហៅបុគ្គលឹកសណ្ឋាគារផ្នែកជាងភ្លើងអោយមកគាស់ទ្វារបន្ទប់ជនរងគ្រោះបើកមើលស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែពូកដោយមានកាំភ្លើងខ្លីនៅលើខ្នើយដោយមានឈាមប្រឡាក់ផងដែរ។
បើតាមការបំភ្លឺពីស្រ្តីម្នាក់ឈ្មោះហែមគីមហួយហៅផ្កាយដែលជាសង្សាជនរងគ្រោះខាងលើនោះនិយាយថាពួកគេបានជួលផ្ទះស្នាក់នៅជាមួយគ្នាហើយមុនពេលកើតហេតុប្រហែលជា២ទៅ៣ថ្ងៃនោះគេឃើញទឹកមុខជនរងគ្រោះហាក់ដូចជាក្រៀមក្រំណាស់ខុសពីធម្មតាហើយជនរងគ្រោះនិយាយថាមានវិបត្តិផ្លូវចិត្តហើយចង់ដេកមើលមុខអូនឯងអោយបានយូរ។លុះដល់ថ្ងៃទី៣១ខែកក្ដដាឆ្នាំ២០១៨ម៉ោង៨ព្រឹកជនរងគ្រោះគាត់បានទុកម៉ូតូគាត់ចោលនៅផ្ទះហើយជិះម៉ូតូកង់បីតែម្នាក់ឯងចេញពីផ្ទះរហូតដល់ម៉ោង១២ខ្លួនបានបើកមើលហ្វេសបុករបស់ជនរងគ្រោះអត់ឃើញដោយប្លុកចោលហើយក្រោយមកទទួលបានពត៌មានពីមិត្តភក្រ្តមកនៅម៉ោង១២និង៣០នាទីថ្ងៃទី០១ខែសីហាឆ្នាំ២០១៨នេះថាជនរងគ្រោះគាត់បានស្លាប់នៅសណ្ឋាគារស៊ីដនីរួចក៏នាំមិត្តភក្រ្តមកកាន់សណ្ឋាគារតែម្ដងទៅ។
ជនរងគ្រោះខាងលើនេះគាត់បាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងខ្លីម៉ាកកា៥៤។ស្នាក់ស្នាមគ្រាប់ចូលក្បាលពីខាងស្ដាំធ្លាយមកខាងឆ្វេង។
ក្រុមសមត្ថកិច្ចដាក់ការសន្និដ្ឋានដោយយោងតាមការពិនិត្យពីលោកគ្រូពេទ្យកោសល្យវិច័យបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយគ្រាប់កាំភ្លើងអត្តឃាតបាញ់សម្លាប់ខ្លួនឯង៕