ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាន់​ដាវ​មក​កាប់​គូរ​ទំនាស់ តែ​ត្រូវ​ជនបង្ក​ចាប់បាន កាប់​វិញ​របួសធ្ងន់​

72

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ដោយសារ​រឿង​ទំនាស់​ពាក្យសម្ដី​គ្នា យុវជន​ម្នាក់ ត្រូវ​យុវជន​ម្នាក់ទៀត កាប់​មួយ​ដាវ​ឲ្យ​រងរបួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០ វេលា​ម៉ោង ២១​និង​០០ នាទី​យប់ មាន​ករណី​ហឹ​ង្សា​ដោយ​ប្រើ​អាវុធ (​ដាវ​) នៅ​ចំណុច​លើ​ស្ពាន​អណ្តូងទឹក ក្នុងភូមិ​-​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​។​

​នគរបាល​ខេត្តកោះកុង បាន​បន្ថែម​ទៀង​ថា ករណីនេះ​បង្ក​ឡង​ដោយ​ឈ្មោះ ខេន ធារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ខ្មែរ មុខរបរ ជាង​ជួសជុល​ឡាន (​ខេត្តកំពង់ស្ពឺ​) បាន​មកលេង​ស្រុកកំណើត បានតែ​រយៈពេល​៤​ថ្ងៃ ក៏មាន​ជម្លោះ​គ្នា​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ហាន់ សុជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ខ្មែរ ទីលំនៅ​ភូមិ​សុ​វណ្ណា​បៃតង ឃុំ​អណ្តូងទឹក ។ នៅពេល​កើតហេតុ ជនរងគ្រោះ​មាន​កាន់​ដាវ​នៅ​នឹង​ដៃ ក៏ត្រូវ​ជនបង្ក​ចាប់​ដាវ​បាន កាប់​ទៅលើ​ជនរងគ្រោះ​វិញ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ត្រង់​ក្បាល ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ បាន​បោះ​ដាវ ចោល​ក្នុង​ទឹក​ព្រែក ។

​មូលហេតុ ដោយសារ​យុវជន​ទាំងពីរ មានទំនាស់​ពាក្យសំដី​នឹង​គ្នា​។ បច្ចុប្បន្ន កម្លាំង​អធិការ​ស្រុក​បូ​ទុម​សាគរ បាន​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង ចាត់ការ​តាម​នី​តី​វិធី​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង