ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃនៅវត្តចំនួន២ក្នុងក្រុងកំពង់ចាម

100

ខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ នាឱកាសអញ្ជើញស្នាក់នៅក្រុងកំពង់ចាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា អមដោយថ្នាក់ដឹកនាំថ្នាក់រដ្ឋមន្ត្រីទេសរដ្ឋមន្ត្រី និងអភិបាលខេត្តកំពង់ចាមព្រមទាំមន្ត្រីអ្នកមុខ អ្នកការ ជាច្រើនទៀតបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទានថវិកា គ្រឿងឧបភោគ បរិភោគ សំភារៈ បរិក្ខា ជាច្រើនមុខ ទៅប្រគេនដល់ ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន២ ក្នុង ក្រុងកំពង់ចាម គឺវត្ត ជ្រោយថ្ម ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងវត្តបឹងស្នាយ ស្ថិតក្នុងសង្កាត់សំបួសមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាស នោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញថ្វាយទៀនធូបផ្កាភ្ញី បូ ជាចំពោះ ព្រះពុទ្ធបដិមា និងបានអញ្ជើញថ្វាយបង្គំចំពោះព្រះសង្ឃ ដែលនិមន្តចូលរួម។ ក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចែកក្រណាត់ស និងថវិការដល់តាជី យាយជីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង